ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការជួសជុលផ្លូវលេខ ១៤២ ស្ថិតក្នុងស្រុកភ្នំស្រួច
នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញអមដំណើរឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការជួសជុលផ្លូវលេខ ១៤២ ស្ថិតក្នុងស្រុកភ្នំស្រួច។ សូមបញ្ជាក់ថា កំណាត់ផ្លូវលេខ១៤២ មានប្រវែង ១២.៣៩០ម៉ែត្រ…
