មន្រ្តីឧទ្យានុរក្ស ចុះពិនិត្យ និងបង្រ្កាបការសាងសង់ហេដ្ឋានរចនាសម្ព័ន្ធខុសច្បាប់ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ(គិរីរម្យ) ភូមិសាស្រ្តខេត្តកំពង់ស្ពឺ
ក្រុមមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះពិនិត្យទីតាំងជាក់ស្តែង និងបានបង្រ្កាបករណីការលួចបោះបង្គោលរបងហ៊ុមព័ទ្ធ លើដីរដ្ឋ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិ ដោយគ្មានការអនុញ្ញាត នៅចំណុចព្រហ្មមុខបួន ក្នុងឧទ្យានជាតិព្រះសិរាម្រឹតកុសុមៈគិរីរម្យ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ករណីល្មើសនេះ ប្រព្រឹត្តឡើងដោយ អញ្ញតជន ដែលក្រុមការងារមិនបានប្រទះឃើញ ជនល្មើស និងក្រុមការងារសាងសង់នៅកន្លែងកើតហេតុនោះទេ។ ករណីនេះមន្រ្តីនគរបាលយុត្តីធម៌ របស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ…
