ចាប់ខ្លួនលោក ចេន ហ្ស៊ី មហាសេដ្ឋីពាន់ប៊ីលានដុល្លារពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញ និងបក្ខពួក ២នាក់ទៀត បញ្ជូនទៅចិនវិញ
ភ្នំពេញៈ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ លេខ០១២សប្រក ចុះថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ស្ដីពីករណីការចាប់ខ្លួនលោក ចេនហ្សី និងបក្ខពួកចំនួនពីរនាក់ទៀតទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែនអនឡាញខុសច្បាប់ដើម្បីបញ្ជូនទៅ ប្រទេសចិនវិញ។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា « ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ច…
