តាកែវៈ លោក សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្ត « វិធានការមុត
ស្រួចក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា » ស្ថិតនៅ សាខា
គយ និងរដ្ឋាករ ខែត្រតាកែវ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
លោក សែ សុឃន ក៏បានជួបជាមួយតំណាង រដ្ឋបាលខែត្រ ស្នាក់ការនគរបាលអន្តោប្រវេសន៍ ជើងសាគយ និងអាជីវករនាំចូល-នាំចេញ
តាមមាត់ច្រកទ្វារអន្តរជាតិភ្នំដិន ដើម្បីផ្សព្វផ្សាយ និងពិភាក្សាអំពីការអនុវត្តវិធានការមុតស្រួច រួមទាំងការពង្រឹងកិច្ចសហការក្នុងការបង្ការ
និងបង្ក្រាបអំពើរត់គេចពន្ធ។

ក្នុងកិច្ចប្រជុំនេះ អគ្គនាយករង បានលើកពីភាពចាំបាច់ នៃការចូលរួមអនុវត្តវិធានការ ពីគ្រប់ភាគីពាក់ព័ន្ធរួមមាន អង្គភាពគយ អាជ្ញាធរ ដែនដី សមត្ថកិច្ចពាក់ព័ន្ធ ជើងសាគយ និងអាជីវករ ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រងការនាំចូល-នាំចេញ និងទប់ស្កាត់បទល្មើ សគយ។
លោកបញ្ជាក់ទៀតថា វឌ្ឍនភាពសំខាន់មួយ នៃការអនុវត្តន៍វិធានការមុតស្រួច គឺការរំសាយទីតាំងឈរជើងនានារបស់ បណ្តាសាខាគយ និងរដ្ឋាករខែត្រ ដែលបានចូលរួមពង្រឹងតម្លាភាព និងកិច្ចសម្រួលពាណិជ្ជកម្ម។ លោកក៏បានផ្តល់ការណែនាំដល់ សាខាគយ និងរដ្ឋាករ ខែត្រតាកែវ ការិយាល័យគយ និងរដ្ឋាករភ្នំឌិន ព្រមទាំងជើងសាគយ/អាជីវករពាក់ព័ន្ធដោយផ្តោតលើចំណុចសំខាន់ៗចំនួន៤រួមមានៈ
ទី១. មន្ត្រីគយ ត្រូវផ្តល់សេវាសាធារណៈប្រកបដោយ គុណភាព តម្លាភាព និងអនុលោមតាមកម្រៃផ្លូវការ។ ទី២. មន្ត្រីគយ ត្រូវជំរុញការទប់ស្កាត់ និងបង្ក្រាបបទល្មើសរត់គេចពន្ធ ជាពិសេស សាខាគយ និងរដ្ឋាករ ខែត្រតាកែវ ត្រូវចាត់កម្លាំងប្រចាំការទប់ស្កាត់ការរត់គេចពន្ធនៅតាមច្រករបៀងដូចជា ច្រកព្រៃយុថ្កា ច្រកកំណប់ និងច្រកព្រៃតាម៉ៅ ជាដើម។ ទី៣. ជើងសាគយ/អាជីវករត្រូវចូលរួមបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូលឱ្យបានត្រឹមត្រូវស្របតាមយថាប្រភេទ និងបរិមាណទំនិញ និងទី៤. សាខាគយ និងរដ្ឋាករខែត្រ ព្រមទាំង ការិយាល័យគយ និងរដ្ឋាករមាត់ច្រក ត្រូវបន្តផ្សព្វផ្សាយវិធានការមុតស្រួចឱ្យបានទូលំទូលាយបន្ថែមទៀត។

លោក សែ សុឃន បានស្នើសុំកិច្ចសហការជិតស្និទ្ធពី រដ្ឋបាលខែត្រ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការគាំទ្រដល់ការអនុវត្តន៍តួនាទី និងភារ កិច្ចរបស់ មន្ត្រីគយ ព្រមទាំងចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសគយ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាបរិយាកាសពាណិជ្ជកម្មប្រកបដោយ សមធម៌ តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព។
ក្រោយពីចប់កិច្ចប្រជុំ អគ្គនាយករងគយ បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅតាមច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រ ស្រុកកោះអ
ណ្តែត និង ស្រុកគិរីវង់ ខែត្រតាកែវ ដែលអមពីលោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករ ខែត្រតាកែវ និងលោក ទន់ ចាន់ធី អនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ទទួលបន្ទុកការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ ( គយចល័តតំបន់២ ) និងមានមន្ត្រីពាក់ព័ន្ធនានាជាច្រើនទៀត៕

