ព្រះសីហនុៈ រដ្ឋបាល ខែត្រព្រះសីហនុ សហការជាមួយ ក្រសួងទេសចរណ៍ បើកវេទិកាធុរកិច្ចទេសចរណ៍រយៈពេលពីរថ្ងៃគិតចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅ សណ្ឋាគារសុខា ក្រុងព្រះសីហនុ ក្នុងគោលបំណងផ្សព្វផ្សាយអំពីធុរទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិនមកទស្សនា ខែត្រព្រះសីហនុ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគមកកាន់តែច្រើនថែមទៀត។

ខណៈពេលភ្ញៀវទេសចរចិនមកទស្សនា ខែត្រព្រះសីហនុ ច្រើនការហោះហើរត្រង់ ក៏មានការកើនឡើងនាពេលនោះ បណ្ដាញទំនាក់ទំនង
ធុរកិច្ចទេសចរណ៍ ក៏កាន់តែប្រសើរឡើងថែមទៀតដែរ។

សមាសភាពចូលរួមក្នុង អង្គវេទិកាធុរកិច្ចទេសចរណ៍ ដ៏សំខាន់នេះមាន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ឯកឧត្តមអភិបាល ខែត្រព្រះសីហនុ តំ ណាងការិយាល័យកុងស៊ុលចិន ប្រចាំព្រះសីហនុ អភិបាលរង ក្រុងអ៊ូស៊ី ប្រទេសចិន នាយកអាកាសយានដ្ឋានអន្តរជាតិ ខែត្រព្រះសីហនុ
តំណាងក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន បណ្ដាសមាគមមិត្តភាពចិន វិនិយោគគិនកម្ពុជា.ចិន សារព័ត៌មានជាតិ អន្តរជាតិ ជាពិសេស សារ
ព័ត៌មានចិន ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនមកពីក្រុង និងខែត្រធំៗរបស់ចិនដូចជា ខែត្រហៃណាន ក្វាងតុង ទីក្រុងសៀងហៃ ណានជីង
អ៊ូស៊ី ធីងទូ និងទីក្រុងចុងឈីង សរុបប្រមាណ២៥០នាក់។ នៅក្នុងនោះដែរក៏មាន ក្រុមហ៊ុនទេសចរណ៍ ក្នុងស្រុកប្រមាណ៤០ក្រុមហ៊ុន និង ក្រុមហ៊ុនទេសចរណ៍ចិន ប្រមាណ៤០ផងដែរ ។

គួររំលឹកថា ខែត្រព្រះសីហនុ ត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជា ប៉ូលសេដ្ឋកិច្ច ដ៏សំខាន់ដោយខែត្រជាប់សមុទ្រមួយនេះជាទីដៅគោល
ទេសចរណ៍ធម្មជាតិ និងជាទីឧស្សាហកម្មគំរូពហុបំណងនៅកម្ពុជា៕

You missed

error: Content is protected !!