ស្នើសុំចុះបញ្ជីដីនៅ ភូមិចង្ហោន គូសផែនទីមកយកដល់ ដីសហគមន៍ស្រែចម្ការប្រជាពលរដ្ឋនៅ ភូមិព្រែកត្នោត តើភូមិបាល ក្រុងបូកគោ ផ្គាប់ចិត្តឧកញ៉ានៅពីក្រោយឬទើបកសាងបណ្ណកម្មសិទ្ធិដាច់ដោយដុំជាង១រយហិកតាជូនលោក យឹម សុគន្ធ ខុសប្រក្រតីដូច្នេះ ?
ដោយៈ អធិបតី កំពតៈ ប្រជាពលរដ្ឋជិត១០០គ្រួសាររស់នៅ ភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ដែលមានដីស្រែចម្ការអាស្រ័យ ផលតាំងពីទសវត្សរ៍៨០និង៩០មុនការបង្កើតដែនឧទ្យានជាតិបូកគោតរៀងមកស្ថិតក្នុង ភូមិព្រែកត្នោត សង្កាត់ ព្រែកត្នោត ក្រុងបូកគោ ខែត្រកំពត កើតទុក្ខមិនសុខចិត្តបានដាក់ពាក្យប្ដឹងទាស់នូវការចេញប្លង់ដីដាច់ដោយដុំ ឱ្យទៅឈ្មោះ យឹម សុគន្ធ និងឈ្មោះ មាស ធំ…
