Month: August 2023

ជំនួញឈើខុសច្បាប់ចាប់ផ្ដើមដំណើរការឡើងវិញហើយនៅ ខែត្ររតនគិរី

រតនគិរី: ពួកឈ្មួញដែលធ្លាប់រកស៊ីដឹកឈើធ្វើអាជីវកម្មខុសច្បាប់នៅក្នុង ខែត្ររតនគិរី មួយក្រុមពេលនេះបាន នាំគ្នាបន្ដដឹកឈើយកទៅលក់ដូចមុនទៀតហើយ ក្រោយពីបោះឆ្នោតបានបញ្ចប់ទៅ។ ជាក់ស្ដែងកាលពីវេលា ម៉ោងជាង៩យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោក លឹម ឡេងលីហូ ប្រធានការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខែត្ររតនគិរី បាននាំកម្លាំងចុះទៅស្ទាក់ចាប់ម៉ូតូមួយគ្រឿងដឹកឈើសុក្រំ ធំៗនៅតាមផ្លូវលេខ៧៨ត្រង់ចំណុច វត្ដអូរជុំ…

មន្ត្រីរ៉ែនិងថាពលខែត្ររតនគិរីរងនូវការចោទប្រកាន់យកលុយ២០០០ដុល្លារពីម្ចាស់ទីតាំងជីករ៉ែត្បូង

រតនគិរី: កាលពីពេលថ្មីៗនេះ ម្ចាស់ទីតាំងជីករ៉ែត្បូង បានចោទប្រកាន់ទៅលើ មន្ត្រីមន្ទីររ៉ែ និងថាមពល ខែត្រ រតនគិរី មួយក្រុមថា បានយកលុយពីខ្លួនចំនួន២០០០ដុល្លារជាថ្នូរនឹងការអនុញ្ញាតឲ្យដាក់កម្មករចុះជីករករ៉ែត្បូង មិនស្របច្បាប់ដើម្បីធ្វើអាជីវកម្ម។ ប៉ុន្ដែមិនទាន់ដាច់ខែស្រួលផងបែរជាមន្ត្រីរ៉ែមួយក្រុមនាំគ្នាចុះទៅបង្ក្រាបយក សម្ភារ និងឧបករណ៍ជីករ៉ែយកទៅដុតកម្ទេចចោលអស់។ ករណីនោះត្រូវបាន ប្រធានមន្ទីររ៉ែ និងថាមពល ខែត្ររតនគិរី ច្រានចោលថា លោកមិនបានជាប់ពាក់ព័ន្ធក្នុង…

ឆ្នេរសមុទ្រត្រូវជនខិលខូចឱកាសនិយមលួចចាក់ដីលុបរំលោភយកធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ

ព្រះសីហនុៈ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ និងការចុះផ្ដិតយករូបភាពជាក់ស្ដែង របស់ អ្នកសារព័ត៌មាន បានបង្ហាញថា ឆ្នេរសមុទ្រប្របផ្លូវចាប់ពី តំបន់រំដួលជើងភ្នំ ភូមិ៣ សង្កាត់លេខ១ ក្រុង ព្រះសីហនុ ឆ្ពោះទៅ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ មានការសាងសង់របងថ្មរឹងមាំ និងចាក់ដីលុបឆ្នេររំលោភ យកធ្វើជាកម្មសិទ្ធិពេញបន្ទុកយ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរ ក្រុងព្រះសីហនុ…

ពលរដ្ឋទ្រាំហិតក្លិនស្អុយលែងបានស្នើឱ្យអាជ្ញាធរមូលដ្ឋានជួយដោះស្រាយខណៈរដ្ឋបាល ក្រុងព្រះសីហនុ ពុំអនុវត្ត តាមអនុក្រឹត្យ រាជរដ្ឋាភិបាល លេខ១១៣

ព្រះសីហនុៈ ប្រជាពលរដ្ឋរាប់រយគ្រួសារទ្រាំលែងបាននឹងក្លិនស្អុយភាយចេញពីគំនរសំរាមរបស់ ក្រុមហ៊ុនប្រ មូលសំរាមនៅ ក្រុងព្រះសីហនុ ដែលយកសំរាមមកស្ដុកទុកនៃទីប្រជុំជនស្ថិតក្នុង ភូមិ១ សង្កាត់លេខ១ ក្រុង ព្រះសីហនុ ខែត្រព្រះសីហនុ បាននាំគ្នាផ្ដិតមេដៃស្នើសុំអាជ្ញាធរក្រុងជួយដោះស្រាយធ្វើយ៉ាង ណាឱ្យក្រុមហ៊ុន ឈប់យកសំរាមមកស្ដុកទុកទីតាំងខាងលើជាច្រើនដងតែពុំមានដំណោះស្រាយអ្វីឡើយ។ រហូតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋទាំងនោះនាំគ្នាប្រមូលផ្តុំនៅមុខទីតាំងគំនរសំរាម ដើម្បីស្នើឱ្យ អ្នកសារព័ត៌មាន…

ស្រុកអណ្ដូងមាសនិងមន្ត្រីបរិស្ថានចុះល្បាតព្រៃរកឃើញឈើអាររួចជាង២០០សន្លឹកក្នុងដែនឧទ្យាននុរ

រតនគិរី: អភិបាល ស្រុកអណ្ដូងមាស បានសហការជាមួយ មន្រ្តីស្នាក់ការឧទ្យាននុរ ឲ្យកម្លាំងចុះទៅល្បាត ព្រៃឈើស្ថិតក្នុងភូមិសាស្ត្រ ស្រុកអណ្ដូងមាស ខែត្ររតនគិរី រកឃើញឈើអាររួចនៅទីតាំងផ្សេងៗគ្នាសរុប ជាង២០០សន្លឹកដែលគេបម្រុងដឹកចេញយកទៅលក់កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ លោក មាស សារេត អភិបាល ស្រុកអណ្ដូងមាស បានប្រាប់ឲ្យដឹងថា មានជនខិលខូចលួចដាក់…

ឈ្មួញនៅតែបន្ដលួចកាប់រានដីព្រៃសម្បត្តិរដ្ឋរាប់រយហិកតាយកធ្វើកម្មសិទ្ធិនៅស្រុកកូនមុំ

រតនគិរី: ដីព្រៃដែលជាសម្បត្តិរដ្ឋរាប់រយហិកតាស្ថិតនៅ ភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ បច្ចុប្បន្នកំពុងតែ ទទួលរងនូវការកាប់បំផ្លាញពីសំណាក់មេឈ្មួញដែលបានផ្ដល់លុយកាក់ទៅឲ្យប្រជាពលរដ្ឋធ្វើការកាប់ឆ្ការួចហើយនៅទីបំផុតដីនោះក៍បានធ្លាក់ដល់ដៃបុគ្គល អ្នកមានលុយ មានអំណាច មួយចំនួនកាន់កាប់ និងគ្រប់គ្រងធ្វើ ជាកម្មសិទ្ធិទៅវិញ។ ការខ្ចីដៃប្រជាពលធ្វើជាខែលបាំងមុខនេះ ជាក់ស្ដែងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោក ស៊ិន សុខនី អភិបាលរង…

You missed

error: Content is protected !!