ឆ្នេរសមុទ្រត្រូវជនខិលខូចឱកាសនិយមលួចចាក់ដីលុបរំលោភយកធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ
ព្រះសីហនុៈ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ និងការចុះផ្ដិតយករូបភាពជាក់ស្ដែង របស់ អ្នកសារព័ត៌មាន បានបង្ហាញថា ឆ្នេរសមុទ្រប្របផ្លូវចាប់ពី តំបន់រំដួលជើងភ្នំ ភូមិ៣ សង្កាត់លេខ១ ក្រុង ព្រះសីហនុ ឆ្ពោះទៅ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ មានការសាងសង់របងថ្មរឹងមាំ និងចាក់ដីលុបឆ្នេររំលោភ យកធ្វើជាកម្មសិទ្ធិពេញបន្ទុកយ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរ ក្រុងព្រះសីហនុ…
