មនុស្ស៥នាក់បានស្លាប់ភ្លាមៗនិងពីរនាក់ទៀតរងរបួសធ្ងន់ស្រាលលើផ្លូវល្បឿនលឿនក្នុង ស្រុកសំរោងទង
ដោយ: ច្បារមន កំពង់ស្ពឺ: ស្ត្រីវ័យ៣៣ឆ្នាំបានបញ្ជារថយន្តអាល់ផាត សេរីទំនើបខណៈផ្លូវកោងបណ្ដាលឡានក្រឡាប់ហោះទៅចំណែកផ្លូវម្ខាងទៀតបណ្ដាលឱ្យមនុស្សប្រុសស្រី៥នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯអ្នករួមដំណើរពីរនាក់ទៀតរងរបួសធ្ងន់ស្រាល។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះកើតឡើងលើផ្លូវល្បឿនលឿន (K.២០+៣០០) ត្រង់ចំណុច ភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខែត្រកំពង់ស្ពឺ វេលាម៉ោង៦និង៤៤នាទីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។ មុនកើតពេលកើតហេតុគេឃើញរថយន្តម៉ាក តូយ៉ូតា អាល់ផាត (TOYOTA…
