ពលរដ្ឋបានត្អូញត្អែរពីភាពស្អុយរលួយនៅទីលានចាក់សំរាមស្រុកកំពង់ត្រាច
កំពត: ប្រជាពលរដ្ឋ និងសិស្សានុសិស្សមួយចំនួនបានត្អូញត្អែរអំពីទីលានចាក់សំរាមរបស់រដ្ឋបាល ស្រុកកំពង់ត្រាច ដែលបង្កឱ្យប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមរបស់ពួកគាត់យ៉ាងខ្លាំងស្ថិតនៅ ភូមិអង្គរជ័យ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខែត្រកំពត។ ទីលានចាក់សំរាមដែលមានទំហំប្រមាណជាងមួយហិកតាគ្រប់គ្រងដោយរដ្ឋបាល ស្រុកកំពង់ត្រាច នោះកំពុងតែសាយភាយក្លិនស្អុយពីកាក សំណល់ផ្សេងៗដែល ក្រុមហ៊ុនប្រមូលសំរាមយកមកចាក់ចោលនៅលើខ្នងទួលក្បែរកូនភ្នំអាជីវកម្មកាយក្រួសក្រហម នោះបានបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលកំពុងតែសិក្សានៅ អនុវិទ្យាល័យ និងបឋមសិក្សាឧត្តមមានជ័យ ដែលមានទីតាំងក្បែរនោះ។ ថ្មីៗនេះ…
ធ្លាយរឿងអនុប្រធានការិយាល័យអប់រំស្រុកដងទង់ទារលុយពីគ្រូបង្រៀនដែលផ្លាស់ប្តូរពីខែត្រផ្សេងចូលមកក្រោមឱវាទ
កំពត: លោក កៅ សុខា អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកដងទង់ ខែត្រកំពត បានទារលុយពីគ្រូបង្រៀនចំនួន៤នាក់ដែលបានផ្លាស់ប្តូរមកពីខែត្រផ្សេងគ្នាចូលមកកាន់ ស្រុកដងទង់។ ករណីនេះ លោកអនុប្រធានតម្រូវឱ្យគ្រូៗបង្រៀនបង់លុយក្នុងម្នាក់ចំនួន ៤០០.០០០រៀល (សែសិបម៉ឺនរៀល)។ ការទាមទារលុយពីគ្រូបង្រៀនក្នុងម្នាក់ៗ៤០ម៉ឺនរៀលពីសំណាក់ អនុប្រធានការិយាល័យអប់រំស្រុកនោះមិនបានប្រាប់អំពីមូលហេតុពិតប្រាកដនោះទេ។ លោក កៅ សុខា…
តើហេតុអ្វីរបងថ្មជុំវិញសាលា ស្រុកដងទង់ មិនទាន់ទ្រុឌទ្រោមដួលរលំទេតែត្រូវគេវាយកម្ទេចចោល ?
ដោយៈ បាយ៉ង់កំពតៈ ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅ ស្រុកដងទង់ ខែត្រកំពត មួយចំនួនភ្ញាក់ផ្អើល និងមានចម្ងល់តែគ្មានចម្លើយខណៈរដ្ឋបាល ស្រុកដងទង់ វាយរបងថ្មព័ទ្ធជុំវិញសាលាស្រុកចោលរួចធ្វើរបងថ្មីដែលរបងចាស់វាមិនទាន់ទ្រុឌទ្រោមនៅឡើយទេ។តើលុយធ្វើរបងថ្មីជារបស់នរណា ? លុយលោកចៅហ្វាយស្រុកថ្មី ? លុយសប្បុរសជន ឬលុយរដ្ឋ ? សាលា ស្រុកដងទង់…
ចែរាំមេខ្លោងដឹកទំនិញហាមឃាត់គ្រប់ប្រភេទចូលតាមច្រកទ្វេភាគីបាក់ដៃពីវៀតណាមមកកម្ពុជា
តាកែវៈ ប្រភពពីក្រុមមន្រ្តីនៅក្នុង ស្រុកអង្គរបុរី ខែត្រតាកែវ បានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ថា មេឈ្មួញដុះស្លែឈ្មោះចែរាំ បាននាំទំនិញហាមឃាត់គ្រប់ប្រភេទដូចជា កម្រាលព្រំ សម្បកកង់ម៉ូតូ ពិសេសទំនិញប្លាស្ទីក ដែលរដ្ឋបានហាមឃាត់។ វាត្រូវបានគេដឹកចូលតាមច្រកទ្វេភាគីបាក់ដៃផ្លូវទឹកដោយទូករាប់តោនក្នុង១ថ្ងៃៗ ហើយយកទៅដាក់ក្នុងឃ្លាំងខាងជើង វត្តគំនូរ ភូមិកំពង់ពោធិ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី។…
បណ្ឌិត ភីតថឺ លី និងលោកស្រី ឆាយ លីណា បាននាំយកអំណោយជាច្រើនមុខជូនវីរកងទ័ពការពារព្រំដែនស្រុកអូរជ្រៅ
បន្ទាយមានជ័យៈ លោកបណ្ឌិត ភីតថឺ លី និងលោកស្រី ឆាយ លីណា ព្រមទាំងបុត្រាបុត្រី បានចែករំលែកនូវសេចក្តីស្រឡាញ់ដល់បងប្អនវីរកងទ័ពជួរមុខ ដែលឈរជើងការពារបូរណភាពទឹកដីនៃកម្ពុជាគឺបាននាំយកអំណោយជាច្រើនប្រភេទជូនកងកម្លាំងជួរមុខស្ថិតនៅ ភូមិព្រៃចាន់ និង ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខែត្របន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ លោកបណ្ឌិត…
គយចល័តតំបន់១ភ្នំពេញរកឃើញទំនិញគេចពន្ធជាង៧៦តោនរបស់ឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ
ភ្នំពេញៈ មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់១ រាជធានីភ្នំពេញ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងចម្រុះនានា ចុះធ្វើការត្រួតពិនិត្យអនុលោមភាពទំនិញ ដែលបានរក្សាទុកក្នុង ឃ្លាំង១០០០ ដោយរកឃើញទំនិញច្រើនមុខមិនបានបង់ពន្ធចូលថវិការដ្ឋចំនួនជាង៧៦តោន តាមបណ្ដោយ ផ្លូវ៣៨សេ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤…
