Month: October 2025

​តើហេតុអ្វីរបងថ្មជុំវិញសាលា ស្រុកដងទង់ មិនទាន់ទ្រុឌទ្រោមដួលរលំទេតែត្រូវគេវាយកម្ទេចចោល ?

ដោយៈ បាយ៉ង់កំពតៈ ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅ ស្រុកដងទង់ ខែត្រកំពត មួយចំនួនភ្ញាក់ផ្អើល និងមានចម្ងល់តែគ្មានចម្លើយខណៈរដ្ឋបាល ស្រុកដងទង់​​ វាយរបងថ្មព័ទ្ធជុំវិញសាលាស្រុកចោលរួចធ្វើរបងថ្មី​ដែលរបងចាស់​វាមិនទាន់ទ្រុឌទ្រោមនៅឡើយទេ។តើលុយធ្វើរបងថ្មីជារបស់នរណា ? លុយលោកចៅហ្វាយស្រុកថ្មី ? លុយសប្បុរសជន ឬលុយរដ្ឋ ? សាលា ស្រុកដងទង់…

ចែរាំមេខ្លោងដឹកទំនិញហាមឃាត់គ្រប់ប្រភេទចូលតាមច្រកទ្វេភាគីបាក់ដៃពីវៀតណា​មមកកម្ពុជា

តាកែវៈ ប្រភពពីក្រុមមន្រ្តីនៅក្នុង ស្រុកអង្គរបុរី ខែត្រតាកែវ បានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ថា មេឈ្មួញដុះស្លែឈ្មោះចែរាំ បាននាំទំនិញហាមឃាត់គ្រប់ប្រភេទដូចជា កម្រាលព្រំ សម្បកកង់ម៉ូតូ ពិសេសទំនិញប្លាស្ទីក ដែលរដ្ឋបានហាមឃាត់។ វាត្រូវបានគេដឹកចូលតាមច្រកទ្វេភាគីបាក់ដៃផ្លូវទឹកដោយទូករាប់តោនក្នុង១ថ្ងៃៗ ហើយយកទៅដាក់ក្នុងឃ្លាំងខាងជើង វត្តគំនូរ ភូមិកំពង់ពោធិ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី។…

បណ្ឌិត ភីតថឺ លី និងលោកស្រី ឆាយ លីណា បាននាំយកអំណោយជាច្រើនមុខជូន​វីរកងទ័ពការពារព្រំដែនស្រុកអូរជ្រៅ

បន្ទាយមានជ័យៈ លោកបណ្ឌិត ភីតថឺ លី និងលោកស្រី ឆាយ លីណា ព្រមទាំងបុត្រាបុត្រី បានចែករំលែកនូវសេចក្តីស្រឡាញ់ដល់បងប្អនវីរកងទ័ពជួរមុខ ដែលឈរជើងការពារបូរណភាពទឹកដីនៃកម្ពុជាគឺបាននាំយកអំណោយជាច្រើនប្រភេទជូនកងកម្លាំងជួរមុខស្ថិតនៅ ភូមិព្រៃចាន់ និង ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខែត្របន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ លោកបណ្ឌិត…

គយចល័តតំបន់១ភ្នំពេញរកឃើញទំនិញគេចពន្ធជាង៧៦តោនរបស់ឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ

ភ្នំពេញៈ មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់១ រាជធានីភ្នំពេញ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងចម្រុះនានា ចុះធ្វើការត្រួតពិនិត្យអនុលោមភាពទំនិញ ដែលបានរក្សាទុកក្នុង ឃ្លាំង១០០០ ដោយរកឃើញទំនិញច្រើនមុខមិនបានបង់ពន្ធចូលថវិការដ្ឋចំនួនជាង៧៦តោន តាមបណ្ដោយ ផ្លូវ៣៨សេ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤…

You missed

error: Content is protected !!