កូនប្រុសលោកស្នងការរងខែត្របន្ទាយមានជ័យបើកឡានសេរីទំនើបបុកមនុស្សស្លាប់៦នាក់
បាត់ដំបងៈ ជំងឺដ៏កាចសាហាវបំផុតនៅកម្ពុជា គឺជំងឺឆ្លងថ្នល់នៃគ្រោះថ្នាក់ចរាចរណ៍ ! ជាក់ស្ដែងករណីរថយន្តម៉ាកស័រដេសស្ព័រ បានបុករះ ពីក្រោយម៉ូតូ២គ្រឿងដែលកំពុងតែធ្វើដំណើរស្របទិសគ្នាបណ្ដាលឱ្យស្លាប់មនុស្ស៦នាក់ស្ថិតនៅស្ពានថ្មខាងកើត ភូមិឃុំកកោះ ស្រុក មោងឫស្សី ខែត្របាត់ដំបង កាលពីអធ្រាត្រថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ ករណីនេះមានស្លាប់មនុស្សចាស់ក្មេងប្រុសស្រីដែលពួកគាត់មកពីកម្សាន្តការប្រគំតន្ត្រីនៅជិតស្ពានស្នោមោង។ រថយន្តបើកបុកម៉ូតូពីក្រោ យយ៉ាងដូច្នេះបើនិយាយពីផ្លូវច្បាប់គឺរថយន្តខុសច្បាប់ទាំងស្រុង។ ជារឿយៗអ្នកបើកបរឡានតែងតែប្រើប្រាស់គ្រឿងស្រវឹង និងពុំបានយល់ដឹងអំពី ច្បាប់ចរាចរណ៍ផ្លូវគោក…
បង្ក្រាបករណីជួញដូរដឹកជញ្ជួនរក្សាទុកកែច្នៃប្រើប្រាស់គ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់
ស្វាយរៀងៈ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ក្រុងបាវិត ចុះបង្ក្រាបករណីជួញដូរ ដឹកជញ្ជួន រក្សាទុក កែច្នៃ ប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ប្រុស ( ជនជាតិវៀតណាម៤នាក់ និងជនជាតិចិន១នាក់) ក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅ ភូមិបាវិតកណ្ដាល…
បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំឃាត់ខ្លួនជនសង្ស័យបាន៦នាក់ និងដកហូតថ្នាំញៀនជាង១៥គីឡូក្រាម
តាកែវៈ កងរាជអាវុធហត្ថ ខែត្រតាកែវ បានចុះបង្ក្រាបករណីគ្រឿងញៀនយ៉ាងធំមួយនៅត្រង់ចំណុច ភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ហើយក៏បានពន្លាតដែនប្រតិបត្តិការទៅកាន់ រាជធានីភ្នំពេញ ដោយសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថ ភ្នំពេញ ក្រោមការសម្របសម្រួលពី លោកព្រះរាជអាជ្ញារង ស៊ីន រក្សា បង្ក្រាបបានចំនួន២ទីតាំងទៀតស្ថិតក្នុង ខណ្ឌសែនសុខ និង…
បង្ហាញមុខក្រុមជនសង្ស័យខ្មែរ និងចិនសរុប៩នាក់ដែលពាក់ព័ន្ធបទល្មើស៣ករណីផ្សេងគ្នានៅភ្នំពេញ !
ភ្នំពេញៈ ស្នងការនគរបាល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន៩នាក់ជដែលពាក់ព័ន្ធនឹងសកម្មភាព៣ករណីផ្សេងគ្នាស្ថិតក្នុងនៅ រាជធានីភ្នំពេញ។ ទី១ៈ បទល្មើសលួចមានទម្ងន់ទោសដោយការប្រើអំពើហិង្សា ជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី ១គ្រឿងពីស្រ្តីរងគ្រោះម្នាក់ស្ថិតនៅ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន៤នាក់ ហើយពួកគេក៏រងការចោទប្រកាន់ពាក់ព័ន្ធការរក្សាទុក…
កម្ពុជារកឃើញជីវចម្រុះប្រភេទថ្មី និងកម្រជាច្រើនប្រភេទនៅក្នុងតំបន់ភ្នំថ្មកំបោរ
ក្រសួងបរិស្ថានៈ យោងតាមរបាយការណ៍ស្តីពីការសិក្សាជីវចម្រុះស្ថិតនៅ តំបន់ភ្នំថ្មកំបោរ ដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បង្ហាញពីប្រភេទសត្វជាច្រើនប្រភេទបានរស់នៅក្នុង តំបន់ភ្នំថ្មកំបោរ។ តាមរយ:ការសិក្សារូងភ្នំជាង៦០តាមតំបន់ភ្នំចំនួន១០នៅក្នុង ខែត្របាត់ដំបង បានរកឃើញសត្វដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលមួយចំនួនធំគឺមានតែនៅក្នុងតំបន់ជាក់លាក់នេះតែប៉ុណ្ណោះ។ ដឹកនាំដោយ អង្គការសត្វព្រៃ និងរុក្ខជាតិ សហការជាមួយ ក្រសួងបរិស្ថាន និងអ្នកជំនាញប្រព័ន្ធចំណែកថ្នាក់ បានរកឃើញសត្វជាច្រើនដែលជាប្រភេទថ្មីសម្រាប់វិទ្យាសាស្ត្រ ដោយក្នុងនោះមាន តុកកែថ្មីចំនួន៣ប្រភេទដូចជា…
នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីនិងលោកជំទាវប្រគល់ជូនវីរកងទ័ពការពារព្រំដែននៅបន្ទាយមានជ័យ
បន្ទាយមានជ័យៈ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយ និងរដ្ឋាករ មួយចំនួនបានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត…
