ភ្នំពេញៈ ស្នងការនគរបាល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន៩នាក់ជដែលពាក់ព័ន្ធនឹងសកម្មភាព៣ករណីផ្សេងគ្នាស្ថិតក្នុងនៅ រាជធានីភ្នំពេញ។

ទី១ៈ បទល្មើសលួចមានទម្ងន់ទោសដោយការប្រើអំពើហិង្សា ជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី ១គ្រឿងពីស្រ្តីរងគ្រោះម្នាក់ស្ថិតនៅ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន៤នាក់ ហើយពួកគេក៏រងការចោទប្រកាន់ពាក់ព័ន្ធការរក្សាទុក និងដឹកជញ្ជូន ជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធគ្មានការអនុញ្ញាត។ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនធំដែលបម្រើឱ្យការធ្វើសកម្មភាពបទល្មើស។

ទី២ៈ អំពើលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា (ព្រួតគ្នាវាយជនរងគ្រោះប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី និងទូរស័ព្ទដៃ ១គ្រឿងពីជនរងគ្រោះ កាលពីថ្ងៃទីទី១៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ហើយពួកគេក៏ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខណៈដែលសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន។

ទី៣ៈ បទល្មើសបង្ខាំងដោយខុសច្បាប់ជម្រិតទារប្រាក់ (ពុំបានសម្រេច) ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងលួចដោយមានស្ថានទម្ងន់ទោស កាលពីថ្ងៃទីទី១៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនបាន២នាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ។

ក្រុមជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

error: Content is protected !!