Month: March 2025

គ្រួសារពលរដ្ឋស្លូតត្រង់ដីមានប្លង់រឹងកាន់កាប់ជាង៣០ឆ្នាំត្រូវអ្នកធំមានអំណាចរំលោភយកដោយអយុត្តិធម៌

ព្រះសីហនុៈ ក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះដីធ្លីបានលើកឡើងថា អ្នកធំអាងខ្លួនមានអំណាច រំលោភយកដីរបស់ពួកគាត់ទាំងកំរោល រួចហើយប្តឹងឡើងតុលាការថែមទៀតបង្គាប់ឱ្យម្ចាស់ដីផ្ទេរសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគាត់ដោយអាជ្ញាសាលា នៃសាលាដំបូង ខេត្ដព្រះសីហនុ គឺលោក អ៊ឹម សុភ័ក្រ ដឹកនាំកម្លាំងចុះអនុវត្ដសាលដីកាសាលាដំបូងខែត្រ បិទទ្វាររបងមិនឱ្យភាគីរងគ្រោះចូលទៅទីតាំងដីខ្លួនកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខែត្រព្រះសីហនុ។ ក្រុមគ្រួសារលោក សឹង…

ពលរដ្ឋស្រុកកូនមុំសុំឱ្យសម្ដេចធិបតីជួយអន្ដរាគមន៍ពួកគាត់បានកាន់កាប់ដីដែលកំពុងអាស្រ័យផលជិត១០ឆ្នាំ

ខែត្ររតនគិរី: ប្រជាពលរដ្ឋជិត២០គ្រួសាររស់នៅ ភូមិ៣ ឃុំត្រព្រាំងក្រហម ស្រុកកូនមុំ ខែត្ររតនគិរី បានធ្វើការសំណូមពរទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្ដរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធដើម្បីឲ្យពួកគាត់បានកាន់កាប់ដីដែលកំពុងរស់នៅ និងបានអាស្រាយផលអស់រយៈពេលជិត១០ឆ្នាំមកហើយ។ ដីនោះនៅចំណុចជុំវិញបរិវេណអូរខ្យង និងបឹងអន្លុងផ្ជៀលស្ថិតក្នុងភូមិឃុំខាងលើក្បែរដី ក្រុមហ៊ុនហួរលី ហើយកន្លងមកក្រុមនិស្សិតធ្លាប់បានចុះវាស់វែងរួចហើយ ដែរតែមកដល់ពេលនេះពុំទាន់បានចេញបណ្ណសម្គាល់កម្មសិទ្ធិជូនពួកគាត់ទេ។ តំណាងប្រពលរដ្ឋលោក ផាន់ ណុន…

រាស្ដ្រក្រីក្ររស់លើគំនរសំរាមត្រូវបានមន្ត្រីច្បាមទាមទារប្រាក់ដោយមិនចេះខ្មាសអៀន

ខែត្រកែប: ប្រជាពលរដ្ឋ៩គ្រួសាររស់នៅក្នុងទីលានចាក់សំរាម នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខែត្រកែប រស់ទាំងវេទនាតែបែរជាមាន មន្ត្រីប៉ូលិស ស្នងការដ្ឋាននគរបាលខែត្រម្នាក់ឈ្មោះ លាង ប៊ុនលី មកទាមទារប្រាក់១០ម៉ឺនក្នុង១គ្រួសារទៅវិញ។ ប៉ុន្តែរឿងនេះសាមីខ្លួនបដិសេធ គឺកើតឡើងនៅ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខែត្រកែប។ ជីវិតដ៏កំសត់ទាំង៩គ្រួសារនោះរស់នៅក្នុងខ្ទមតូចៗសំចតលើគំនរសំរាមដ៏ស្អុយរលួយពោរពេញទៅដោយសត្វរុយរាប់លានក្បាលតែពួកគាត់ទាំងអស់គ្នាបានត្អូញត្អែរទាំងទឹកមុខក្រៀមក្រំ។ មានពេលខ្លះពួកគាត់រកតែអង្ករច្រកឆ្នាំងមិនចង់តែបានផង។ រីឯចំណូលដែលបានមកពីការរើសសម្បកកំប៉ុងវិញ…

You missed

error: Content is protected !!