កណ្ដាលៈ អតីតស្នងការរងនគរបាល ខែត្រកណ្ដាល លោក អុល ប៊ុណ្ណា ត្រូវបានកម្លាំងសមត្ថកិច្ច ក្រុងសំពៅពូន ឃាត់ខ្លួនពាក់ព័ន្ធករណី
គំរាមកំហែងយកប្រាក់ពី ជនជាតិចិន ក្នុងទីតាំងការដ្ឋានសំណង់មួយកន្លែងស្ថិតនៅ ភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន។

ជនជាតិចិនរងគ្រោះឈ្មោះ XIONG PAN ភេទប្រុសអាយុ២៨ឆ្នាំ បានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីត្រូវ
បានជនសង្ស័យឈ្មោះ អុល ប៊ុណ្ណា ភេទប្រុសអាយុ៤៣ឆ្នាំមុខរបរមន្ត្រីនគរបាល និងបក្ខពួកចំនួន៤នាក់ផ្សេងទៀតបានធ្វើសកម្មភាពគំ
រាមកំហែងយកប្រាក់ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី៦ រហូតដល់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។ ប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូត
វត្ថុតាងរួមមាន ប្រាក់សុទ្ធចំនួន៥,០០០ដុល្លារអាម៉េរិក និងទូរស័ព្ទ២គ្រឿង រីឯប្រាក់ចំនួន៣២,២៧១ដុល្លារអាម៉េរិកទៀត គឺពុំមានដំណឹង
អ្វីឡើយ…។

ថៅកែក្រុមហ៊ុនចិនមួយ បានជំពាក់ប្រាក់ថ្លៃ អ៊ីនធឺរណេត ចំនួន១៣២,២៧១ដុល្លារអាម៉េរិក ហើយត្រូវបានក្រុមជនសង្ស័យមកបង្ខំឲ្យភាគី
ជនរងគ្រោះដែលមិនពាក់ព័ន្ធទូទាត់សងប្រាក់ជំនួសទៅវិញ ដោយគំរាមថា នឹងចាប់ខ្លួន និងបិទការដ្ឋានសំណង់ប្រសិនបើមិនព្រមអនុវត្ត
តាមគេទេ។ ដោយមានការភ័យខ្លាច ជនរងគ្រោះបានខ្ចីប្រាក់ពីមិត្តភក្តិមកប្រគល់ឲ្យជនសង្ស័យចំនួន៣២,២៧១ដុល្លារអាម៉េរិក ហើយត្រូវ
បានបង្ខំឲ្យធ្វើកិច្ចសន្យាជាភាសាចិន។ រឿងដដែលនេះកាលពីថ្ងៃទី១១ ខែមេសា ជនសង្ស័យបានបន្តគំរាមតាមបណ្ដាញសង្គមតេឡេក្រាម
(Telegram) ទាមទារប្រាក់បន្ថែមទៀតចំនួន៥,០០០ដុល្លារអាម៉េរិក ដែលជាថ្លៃការពារ និងហត់នឿយ។

លុះដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោងប្រមាណ១៧ និង៣០នាទី ខណៈពេលជនសង្ស័យមកទាមទារប្រាក់បន្ថែមម្ដងទៀត ជនរងគ្រោះបានរាយការណ៍ទៅ សមត្ថកិច្ចភ្លាមៗបណ្ដាលឲ្យកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបានតែម្តង ខណៈបក្ខពួកផ្សេង
ៗទៀតកំពុងតែរត់គេចខ្លួនបាត់។

គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានសម្រេចបន្ថយឋានន្តរស័ក្តិ លោក អុល ប៊ុណ្ណា ពីឧត្តមសេនីយ៍ត្រី (ផ្កាយ១) មកនៅត្រឹម ថ្នាក់វរសេនីយ៍
ឯក ក្របខណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ សមត្ថកិច្ច កំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលនៅសល់បន្តទៀត៕

error: Content is protected !!