បង្ហាញមុខក្រុមជនសង្ស័យខ្មែរ និងចិនសរុប៩នាក់ដែលពាក់ព័ន្ធបទល្មើស៣ករណីផ្សេងគ្នានៅភ្នំពេញ !
ភ្នំពេញៈ ស្នងការនគរបាល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន៩នាក់ជដែលពាក់ព័ន្ធនឹងសកម្មភាព៣ករណីផ្សេងគ្នាស្ថិតក្នុងនៅ រាជធានីភ្នំពេញ។ ទី១ៈ បទល្មើសលួចមានទម្ងន់ទោសដោយការប្រើអំពើហិង្សា ជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី ១គ្រឿងពីស្រ្តីរងគ្រោះម្នាក់ស្ថិតនៅ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន៤នាក់ ហើយពួកគេក៏រងការចោទប្រកាន់ពាក់ព័ន្ធការរក្សាទុក…
