Category: ព័ត៌មានជាតិ

មនុស្ស៤នាក់បានស្លាប់ព្រមទាំងរបួស៥នាក់និងបំផ្លាញផ្ទះអស់៣ល្វែងដោយសារគ្រោះអគ្គិភ័យ

ភ្នំពេញៈ គ្រោះអគ្គិភ័យបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ចំនួន៤នាក់ ព្រមទាំងរងរបួស៥នាក់ ហើយបានបំផ្លាញផ្ទះអស់ ៣ល្វែងទៀតស្ទើរតែទាំងស្រុង ស្ថិតនៅត្រង់ចំណុច ផ្ទះលេខ ៨D-៩D ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០:២០នាទីយប់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកពីមូលហេតុពិត។…

កីឡដ្ឋានខេត្តស្វាយរៀង លេចរូបរាងកាន់តែច្បាស់ មានការចាប់អារម្មណ៍កាន់តែខ្លាំង

(ស្វាយរៀង)៖ រយៈពេលជាងកន្លះឆ្នាំមកហើយ ដែលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើការជួសជុល និង​សាងសង់ថ្មីនូវកីឡដ្ឋានខេត្តស្វាយរៀង ដែលមានមូលដ្ឋាននៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បី​ឆ្លើយតបសន្ទុះនៃការគាំទ្រ និងបំពេញលក្ខខណ្ឌ​តាម​កម្រិត​ស្ដង់ដារ​របស់​សហព័ន្ធ​កីឡាបាល់​ទាត់​អាស៊ី(AFC)។ គិតត្រឹមពេលនេះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានលេចរូបរាងកាន់តែច្បាស់ ដែលធ្វើឲ្យមហាជន ពិសេសអ្នកគាំទ្រក្លិបជើងឯកលីគកំពូលកម្ពុជា មានការចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះកីឡដ្ឋានដ៏ទំនើប ដែលកំពុងមមាញឹកក្នុងដំណើរការសាងសង់ សម្រាប់ត្រៀមទទួលស្វាគមន៍ការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនារដូវកាលថ្មីខាងមុខ។ បន្ទាប់ពីធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលា…

រដ្ឋបាលខេត្តព្រះសីហនុ គាំទ្រការចេញអាជ្ញាបណ្ណអគ្គិសនីជូនក្រុមហ៊ុន ISI ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីជំរុញការវិនិយោគ

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើសំណើសុំអាជ្ញាបណ្ណសេវាកម្មអគ្គិសនីរបស់ក្រុមហ៊ុន អាយ អេស អាយ យូធីលីធី ឯ.ក (ISI Utility Co., Ltd) ដើម្បីផ្គត់ផ្គង់ថាមពលក្នុងតំបន់សេដ្ឋកិច្ចពិសេស…

លោក ផល សុផេន មេគយទំនប់រលកបើកដៃឱ្យឈ្មួញនាំចូលទំនិញគេចពន្ធខណៈគយចល័តចុះបង្ក្រាបស្ទើររៀងរាល់ថ្ងៃខែ

ព្រះសីហនុៈ នៅក្នុងសប្ដាហ៍ទី៣នៃ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានបង្ការ និងបង្ក្រាបទំនិញគេចពន្ធ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គឺចាប់បានទំនិញលោតឆ័ត្រយ៉ាងអនាធិបតេយ្យចំនួន៥០០តោនដ៏ធំសម្បើមស្មើ៣ឃ្លាំងដែលពិន័យជាប្រាក់ជាង១លានដុល្លារចូលរដ្ឋ។ បទល្មើសសេដ្ឋកិច្ចកើតមានឡើងស្ទើរពេញបន្ទុកនេះត្រូវគេរាយការណ៍ថា ផលិតផលគេចពន្ធជាច្រើនមុខ គឺបានចរាចរឆ្លងកាត់តាមច្រកការិយាល័យគយ និងរដ្ឋាករទំនប់រលក ខែត្រព្រះសីហនុ ជាដែនសមត្ថកិច្ចគ្រប់គ្រងរបស់លោក ផល សុផេន ប្រធានការិយាគយ ទើបឡើងកាន់តំណែងថ្មី បានលួចបើកដៃឱ្យឈ្មួញនាំចូលទំនិញគេចពន្ធ…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញមកមន្ទីរពេទ្យកុមារជាតិ ដើម្បីពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ ដែលជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)។ គម្រោងដ៏វិសេសវិសាលនេះ ត្រូវបានបង្កើតឡើង និងអនុវត្តក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត រួមទាំងជំងឺបេះដូងផ្សេងៗ តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ…

មន្រ្តីជាន់ខ្ពស់ គ.ជ.គ.ម បន្តចុះពិនិត្យស្ថានភាពជនភៀសសឹក និងការរៀបចំជម្រកចល័ត

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធា​ន​ទី​១ ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​ភៀស​សឹក និងសកម្មភាពក្រុមការងាររៀបចំជម្រកចល័ត ព្រមទាំង​ពិនិត្យ​ទីតាំង​សម្រាប់​រៀបចំ​មណ្ឌល​សុវត្ថិភាពមួយប្រកបដោយភាពងាយស្រួល និងសុខុមាលភាពប្រសើរជាងមុន នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្រ្តី សូមថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅជូនចំពោះ…

error: Content is protected !!