បង្ក្រាបករណីជួញដូរដឹកជញ្ជួនរក្សាទុកកែច្នៃប្រើប្រាស់គ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់
ស្វាយរៀងៈ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ក្រុងបាវិត ចុះបង្ក្រាបករណីជួញដូរ ដឹកជញ្ជួន រក្សាទុក កែច្នៃ ប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ប្រុស ( ជនជាតិវៀតណាម៤នាក់ និងជនជាតិចិន១នាក់) ក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅ ភូមិបាវិតកណ្ដាល…
