សម្ដេចបវរធិបតី និងឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានពិភាក្សាគ្នាអំពីការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ លើវិស័យសំខាន់ៗមួយចំនួន
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានពិភាក្សាគ្នាអំពីការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំ លើវិស័យសំខាន់ៗមួយចំនួន រួមមាន ជាអាទិ៍៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការពារជាតិ និងសន្តិសុខ, អប់រំ, សុខាភិបាល, វប្បធម៌, ទេសចរណ៍, ក៏ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ…
