ប្រជាជនចំនួន ១៩០គ្រួសារ ដែលបានជម្លៀសពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅស្រុកអង្គរធំ បានទទួលអំណោយពីលោកជំទាវ ទាង អេង ទៀសីហា
ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងអាជ្ញាធរស្រុកអង្គរធំ រួមទាំងក្រុមការងារ កម្លាំងកងរាជអាវុធហត្ថស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុក មេភូមិ បានអមដំណើរលោកជំទាវ ទាង អេង…
