ក្រុងកោះរ៉ុងៈ ក្រុមការងាររបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជល យាន ខែត្រព្រះសីហនុ បានធ្វើប្រតិបត្តិការដឹកជញ្ជូនអ្នកជំងឺបន្ទាន់ម្នាក់ពី កោះរ៉ុង មកកាន់ ខែត្រព្រះសីហនុ ដើម្បីទទួលបានការព្យាបាល ឱ្យបានទាន់ពេលវេលា កាលពីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពី អ្នកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ បានប្រើប្រាស់អូប័រដឹកជញ្ជូនអ្នកជំងឺចេញពី កោះរ៉ុង មកកាន់ កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ ដោយសុវត្ថិភាព។ បន្ទាប់ពីការមកដល់ នៃអូប័រ ក្រុមការងារបានបន្តដឹកជញ្ជូនអ្នកជំងឺតាមរថយន្តសង្គ្រោះរបស់ ក្រុមហ៊ុន GTVC ទៅកាន់ មន្ទីរពេទ្យបង្អែក ខែត្រព្រះសីហនុ សម្រាប់ការសង្គ្រោះបន្ត។

ប្រតិបត្តិការនេះ គឺជាសកម្មភាពមនុស្សធម៌ ដ៏សកម្មមួយទៀតរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងតែជួយសម្របសម្រួលដឹកជញ្ជូនអ្នកជំងឺបន្ទាន់ពី កោះរ៉ុង មកកាន់ មន្ទីរពេទ្យ នៅដីគោកដោយមិនគិតថ្លៃ ជារៀងរហូតមកដើម្បីធានាបាននូវការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់បានទាន់ពេលវេលា៕

You missed

error: Content is protected !!