ភ្នំពេញៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវពាក់ព័ន្ធករណី « កំហែងយកប្រាក់ និងគំរាមហែកកេរ្តិ៍ » ក្រោមរូបភាពកម្ចីប្រាក់តាមអនឡាញខុសច្បាប់ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជនជាតិខ្មែរ (ស្រីចំនួន១នាក់) កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។
ជនសង្ស័យបានប្រើប្រាស់ គណនីហ្វេសប៊ុកឈ្មោះ « Zeii Neth » ជាមធ្យោបាយទាក់ទងជាមួយជនរងគ្រោះដើម្បីគំរាមកំហែងហែកកេរ្តិ៍ និងកំហែងទារប្រាក់ពីជនរងគ្រោះ។
សង្ស័យទាំង២នាក់ខាងលើត្រូវបាន នាយកដ្ឋាន បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ហើយចៅក្រម នៃសាលាដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នពីបទ « គំរាមកំហែងហែកកេរ្តិ៍ » ដោយឃុំខ្លួននៅ មណ្ឌលអប់រំកែប្រែទី១ (ព្រៃស.ម១) និងមណ្ឌលអប់កែប្រែទី២ (ព្រៃស.ម២)។
ប៉ូលិស នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់ សាធារណជន សូមមេត្តាពិនិត្យ ពិចារណាឱ្យបានហ្មត់ចត់មុនសម្រេចចិត្តក្នុងការខ្ចីប្រាក់តាមរយៈអនឡាញ ជាពិសេសសូមពិនិត្យថា តើអ្នកផ្តល់កម្ចីនោះមានស្ថាប័នកម្ចីស្របច្បាប់ដែរ ឬទេ ? មុននឹងសម្រេចចិត្តក្នុងការខ្ចីចៀសវាងទទួលនូវហានិភ័យនានានៅពេលក្រោយ៕

