ភ្នំពេញៈ មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់១ រាជធានីភ្នំពេញ នៃនាយកដ្ឋានបង្ការ
និងបង្ក្រាបបទល្មើស សហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងចម្រុះនានា ចុះធ្វើការត្រួតពិនិត្យអនុ
លោមភាពទំនិញ ដែលបានរក្សាទុកក្នុង ឃ្លាំង១០០០ ដោយរកឃើញទំនិញច្រើនមុខមិនបានបង់ពន្ធចូលថវិការដ្ឋចំនួន
ជាង៧៦តោន តាមបណ្ដោយ ផ្លូវ៣៨សេ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀ
លថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។
គយចល័តតំបន់១ ភ្នំពេញ បានចុះបង្ក្រាមឃ្លាំងស្ដុកទំនិញអត់បង់ពន្ធជាង៧៦តោននោះគឺជាកម្មសិទ្ធិរបស់អ្នកស្រី អ៊ឹម
សុផាន់ណារិទ្ធ ហៅ ចែទូច មានងារ « ឧកញ៉ា » ដែលមានស្វាមីជា ឧត្តមសេនីយ៍ទោ ស្នងការខែត្រជាយដែនកម្ពុជា.ថៃ។
ទំនិញគេចពន្ធទាំងនេះ បានលូនចូលស្រុកខ្មែរដ៏សុខសាន្តជាយូរលង់ណាស់មកហើយ ទើបតែពេលនេះជួបគ្រោះកាច
ដោយសារការទម្លាយរឿងពិតរបស់លោក ផែង វណ្ណៈ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់។


ការរកឃើញ ប្រហិតមកពីថៃ និងផ្លែប៉ោម មកពីចិន ជាង៧៦តោន ពីសំណាក់ គយចល័តតំបន់១ មានទី១.ប្រហិតសាច់
ក្ដាម LUF ផលិតនៅ ថៃ ចំនួន៥៥២កេស ស្មើ៥.៥២០គីឡូក្រាម EXP: 2021-07-27។ ទី២.ប្រហិតដង្កៀបក្តាម F ផលិត
នៅ ថៃ ចំនួន២២៤កេស ស្មើ២,៤៤០គីឡូក្រាម EXP: 2027-07-27។ ទី៣.ប្រហិតបង្កង PFFP ផលិតនៅ ថៃ ចំនួន១១២
កេស ស្មើ១,១២០គីឡូក្រាម EXP: 2007-07-27។ ទី៤.ប្រហិតបង្គា PFP ផលិតនៅ ថៃ ចំនួន៦១៨កេស ស្មើ៤,១៨០គីឡូ
ក្រាម EXP: 2027-07-27។ ទី៥.ប្រហិតម៉ាតី ផលិតនៅ ថៃ ចំនួន១០៤កេស ស្មើ១,០៤០គីឡូក្រាម EXP: 2027-07-27។
ទី៦.ប្រហិតតៅហ៊ូ ផលិតនៅថៃ ចំនួន៦០កេស ស្មើ៦០០គីឡូក្រាម EXP: 2007-07-27។ ទី៧.ផ្លែប៉ោម មកពីចិន ចំនួន
៦,៦៦៥កេស ស្មើ៥០.៩៨៥គីឡូក្រាម។ សរុបទាំង៧មុខ មាន៨,៣៣៥កេស ស្មើនឹង៧៦.៨៨៥គីឡូក្រាម។



គយចល័តតំបន់១ មន្ត្រី ក.ប.ប នៃក្រសួងពាណិជ្ជកម្ម នគរបាលសេដ្ឋកិច្ច ភ្នំពេញ និងមន្រ្តីមូលដ្ឋាន នៅព្រឹកថ្ងៃទី៥ ខែ
តុលា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យឃ្លាំង ចែទូច មួយកន្លែងទៀតដែលបាននាំ ជង្គង់មាន់ ស្លាបមាន់ និងជើងមាន់ មក
ពីថៃ ស្ថិតនៅ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ដើម្បីរកមើលទំនិញនាំចូលមានគុណភាពល្អត្រឹមត្រូវដែរឬទេ ? ហើ
យតើបានបង់ពន្ធចូលរដ្ឋត្រឹមត្រូវដែរឬទេ ? ការធ្វើនេះក៏ដើម្បីសុវត្ថិភាពចំណីអាហារផងដែរ។
លោក អ៊ួន សុវណ្ណរ៉ា ប្រធានគយចល័តតំបន់១ រាជធានីភ្នំពេញ បានប្រាប់ បាយ៉ង់ថាមស៍ នៅរសៀលថ្ងៃទី៥ ខែតុលា
ឆ្នាំ២០២៥ ថា ទំនិញទាំងនោះមានពន្ធនាំចូល តែមានការឆកល្វែងខ្លះ។ នីតិវិធីបន្តយើងនឹងឱ្យគាត់ចូលខ្លួនបង់ពន្ធ។
ចំណែកការឆែកឃ្លាំងស្តុកទំនិញ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី៥ ខែតុលា ទំនិញទាំងនោះមានពន្ធត្រឹមត្រូវក៏ប៉ុន្តែ កាំ
កុងត្រូល បានយកទំនិញនោះទៅពិនិត្យនៅម៉ាស៊ីធំបន្តទៀត…។


តាម ផេកហ្វេសប៊ុក របស់លោក ផែង វណ្ណៈ បានឱ្យដឹងថា មុខរបររកស៊ីជាមួយថៃជាសិទ្ធិរបស់ ប្អូនស្រីទូច (ចែទូច)
តែក្នុងកាលៈទេសៈនេះ ប្អូនស្រី គួរពិចារណាផ្អាកការរកស៊ីជាមួយថៃសិនទៅ ជាពិសេស បំណែកសាច់មាន់ ទាំងនេះ
មិនប្រាកដថា គ្មានសារធាតុគីមីទេ។ ព្រោះពេលផ្ទុះសង្គ្រាមសូម្បីតែផ្សែងពុលក៏ទាហានថៃ ហ៊ានប្រើសម្លាប់ទាហាន
ខ្មែរយើងដែរ ប្អូនស្រីគួរតែចេះឈឺចាប់ កុំបន្តរកស៊ីជាមួយថៃក្នុងពេលនេះ។ នៅមានមនុស្សមួយចំនួនទៀតដែលនាំ
ប្រហិត និងផ្លែឈើចូលគួរតែបញ្ឈប់ហើយ។ ចំណែកលោក ម៉េង ដែលល្បីល្បាញខាងកាងដឹកជញ្ជូននោះក៏ល្មម
ឈប់កាងទៅ។
អ្នកស្រី ហ៊ុន ស៊ីណាត តែងតែធ្វើការរិះគន់នូវភាពអសកម្មនានាក្នុងសង្គមក៏បានលើកឡើងថា « ខ្ញុំសង្ឃឹមថា ជើង
មាន់ ស្លាបមាន់ វាមិនចេះដើរ ឬចេះហោះចេញពីឃ្លាំងចុះ បែបទុកឱកាសឲ្យជនល្មើសបំបាត់ភស្ថុតាងទេដឹង »។



ចំណែកលោក ហ៊ុន ជា ក្មួយប្រុសសម្ដេចតេជោ សែន ក៏បានលើកឡើងរឿងនេះដោយខ្លីថា « ការងារចឹងៗរងចាំថ្ងៃ
ធ្វើការទៀតវើយដកចោលឱ្យអស់ទៅពួកអាឈាមថោកចឹងៗ »។ ការលើកឡើងរបស់លោកគឺសំដៅទៅលើមន្ត្រី ក
.ប.ប នៃក្រសួងពាណិជ្ជកម្ម មិនបានមកធ្វើការក្នុងថ្ងៃឈប់សម្រាកនោះទេ។
នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ អ្នកស្រី អ៊ឹម សុផាន់ណារិទ្ធ ហៅ ចែទូច មានងារជា « ឧកញ៉ា » អង្គភាពយើង
ពុំអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញការចាប់ទំនិញរបស់គាត់ខាងលើ។ នេះវាជាដង្កូវចេញពីសាច់ឯង…។ គេថា
ខ្មោចស្រុកមិនឱ្យដៃខ្មោចព្រៃក៏វាមិនហ៊ាន…។
គួរបញ្ជាក់ថា គយចល័តតំបន់១ បានចុះពិនិត្យទីតាំង ផ្លូវលេខ៣៨សេ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ
គឺឈ្មោះ អៀង ធី ជាតំណាងម្ចាស់អាជីវកម្ម ដោយបានរកឃើញទំនិញគ្មានបង់ពន្ធចំនួន៧មុខភាគច្រើនដូចជា ប្រ
ហិត នាំមកពីថៃ និងផ្លែឈើនាំមកពីចិន សរុបទម្ងន់៧៦.៨៨៥គីឡូក្រាម៕














