កណ្ដាលៈ នគរបាល ក្រុងសំពៅពូន ចំនួន៦នាក់ត្រូវបានចាប់វាយខ្នោះយកមកសួរនាំនៅ ស្នងការដ្ឋាននគរបាល ខែត្រកណ្ដាល ក្រោយពីបែកធ្លាយ ពួកគេលួចខ្សែភ្លើងស្ថិតក្នុងទីតាំងបិទសៀលករណីបង្ក្រាប ស្គេមអនឡាញ ( Scams online ) ក្រុងសំពៅពូន។

ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ទទួលផែនព្រហ្មទណ្ឌកកម្រិតស្រាល និងជាអ្នកនាំពាក្យស្នងការនគរបាលខែត្រ បានលើកឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ថា ពិតជាមានករណីនេះកើតឡើងពិតប្រាកដមែន។ ពួកគេទាំង៦នាក់បានសមគំនិតគ្នាលួចខ្សែភ្លើងនៅក្នុងទីតាំងការពារករណីបង្ក្រាបស្គេមអនឡាញនៅ ក្រុងសំពៅពូន ខែត្រកណ្ដាល។ គរបាលទាំង៦នាក់នោះមិនត្រូវបានគេលាតត្រដាងអំពីឈ្មោះឋានន្តរសក្ដិ និងចំណាត់ការបន្តនៅឡើយទេ។

គួរបញ្ជាក់ថា ករណីលួចវត្ថុតាង ស្គេមអនឡាញ នេះមានមេរៀនស្រាប់ហើយគឺស្ថិតនៅក្នុង ខែត្រកំពត សមត្ថកិច្ចចម្រុះត្រូវបានជាប់គុកជាច្រើននាក់៕

You missed

error: Content is protected !!