តាកែវៈ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខែត្រតាកែវ ប្រកាសតែងតាំង លោកវរសេនីយ៍ទោ ឈួន មុនី ជាអធិការថ្មី នៃអធិការដ្ឋាននគរបាល ក្រុងដូនកែវ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។
ឧត្តមសេនីយ៍ទោ ក៏បានកោតសរសើរដល់ លោកអធិការ និងកងកម្លាំងទាំងអស់បានខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក។ លោកក៏បានជុំរុញដល់មន្ត្រី នៃអធិការដ្ឋាននគរបាល ក្រុងដូនកែវ ទាំងអស់ត្រូវរួមសហការការគ្នាបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ពិសេស សេវាសាធារណៈ បង្កើនសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវិន័យកងកម្លាំង និងធានាឱ្យបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សា ធារណៈឱ្យកាន់តែល្អប្រសើរ។
ស្នងការខែត្រ ក៏បានក្រើនរំលឹកដល់ កងកម្លាំងទាំងអស់ត្រូវបង្កើនការងារផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិ ភាព តាមរយៈការធ្វើវេទិការសាធារណៈដល់មហាជនគ្រប់ស្រទាបវណ្ណៈដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមអនុវត្តឱ្យមានលទ្ធលល្អប្រសើរដើម្បីចូលរួមសហការ បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទសំដៅធានាឱ្យបាននូវ សន្តិសុខសុវត្តិភាព សណ្តាប់ធ្នាប់សាធារណ ធ្វើឱ្យពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅមានជំនឿទុកចិត្ត និងត្រូវរួមសហការគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលការណ៍នានារបស់ថ្នាក់ដឹកនាំដែលបានដាក់ចេញស្របតាមផែនការយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ បានកំណត់៕

