ព្រះសីហនុៈ ដើម្បីចូលរួមចំណែកបង្កើនគម្របព្រៃឈើ និងលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃបរិស្ថានល្អ មន្ទីរបរិស្ថាន ខែត្រព្រះសីហនុ បានប្រកាសពីការត្រៀមរៀបចំចែកជូនកូនឈើចម្រុះចំនួន៤,០០០ដើមដល់ប្រជាពលរដ្ឋដាំដុះដោយឥតគិតថ្លៃ។

សកម្មភាពនេះ នឹងប្រព្រឹត្តទៅនៅ ទីស្តីការ ក្រសួងបរិស្ថាន ភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ការជូននេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់ ក្រសួងបរិស្ថាន ដើម្បីជំរុញការដាំដើមឈើឱ្យបានច្រើនសំដៅឈានទៅសម្រេចបាននូវគោលដៅបង្កើនគម្របព្រៃឈើឱ្យបាន៦០ភាគរយនៅ ឆ្នាំ២០៥០។

ក្រៅពីការត្រៀមចែកជូនខាងលើ នៅក្នុងពិព័រណ៍ មន្ទីរបរិស្ថាន ខែត្រព្រះសីហនុ ក៏បានត្រៀមរៀបចំទីតាំងចំនួន៣កន្លែងបន្ថែមទៀតនៅក្នុងខែត្រដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការទៅទទួលយកកូនឈើសម្រាប់ដាំដុះដោយឥតគិតថ្លៃដូចខាងក្រោម៖

ទី១. ថ្នាលបណ្តុះកូនឈើ ស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ។
ទី២. ថ្នាលបណ្តុះកូនឈើ ស្នាក់ការឧទ្យានជាតិ សមុទ្រព្រះសីហនុ រាម។
ទី៣. ថ្នាលបណ្តុះកូនឈើ ស្នាក់ការស្ទឹងច្រាល។

មន្ទីរបរិស្ថាន ព្រះសីហនុ ក៏សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងសហគមន៍នានា សូមអញ្ជើញមកទទួលយក កូនឈើយកទៅដាំតាម គេហដ្ឋាន ដីចម្ការ ឬ ទីតាំងសមស្របផ្សេងៗដើម្បីរួមគ្នា ថែរក្សាបរិស្ថាន បង្កើតភាពបៃតង និងចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុសម្រាប់ទាំងអស់គ្នា៕

You missed

error: Content is protected !!