កំពង់ស្ពឺៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយ លោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀនស្ថិតនៅ ភូមិទួលកែស ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខែត្រកំពង់ស្ពឺ កាលពីរៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
ជនសង្ស័យឈ្មោះ ឆែម សុធា ភេទប្រុសអាយុ៤៤ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិទួលកែស ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខែត្រកំពង់ស្ពឺ។
វត្ថុតាងមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ (ទម្ងន់០.២៩ក្រាម) ទូរស័ព្ទចំនួន១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបាន ការិយាល័យប្រឆាំងគ្រឿងញៀនក្នុងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខែត្រកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូង ខែត្រកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕


