​ភ្នំពេញៈ កម្លាំងចម្រុះបានឃាត់​ខ្លួនម្ចាស់​ឃ្លាំងឈ្មោះ ស៊ុន បុត្រី ស្ថិតនៅផ្ទះលេខ៣១៥ ផ្លូវ៤៥អ៊ឹមស៊ី ​ខណ្ឌមានជ័យ រាជនីភ្នំពេញ យក​ទៅ​សួរនាំ​នៅ ស្នងការដ្ឋាន​នគរបាល​ ក្រោយ​ពីរក​ឃើញ​ប្រហិត​មួយ​កញ្ចប់​ធំ​មាន « ​អក្សរ​ថៃ » និង​ទំនិញ​ជាង២០០​កេស​ទៀត ដែលបាន​បក​ស្លាក​សញ្ញា​ចេញដើម្បីបន្លំភ្នែកមហាជន។ ករណីនេះក្រុមការងារចម្រុះបានចុះប្រតិបត្តិការឆែកឆេររកភាពមិនប្រក្រតីនៃផលិតផលនានា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦។

លោក សេង គន្ធ អភិបាល​ ខណ្ឌមានជ័យ ដឹកនាំ​កម្លាំងចម្រុះចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំងដែល​ស្តុកសាច់​បង្កក​ចំនួន​២ទីតាំងស្ថិត​នៅ​ ភូមិ
​ឫស្សី​ទី២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

ក្រុមការងារ​ចម្រុះ ក៏​បាន​រក​ឃើញ​ប្រហិត​មួយ​កញ្ចប់​ធំដែល​មាន « ​អក្សរ​ថៃ » សង្ស័យ​អាច​នាំ​ចូល​ពី​ថៃ ហើយបាន​រក​ឃើញ​ទំនិញ​ជាង​
២០០​កេស​ទៀត ដែលគេបក​ស្លាក​សញ្ញា​ចោល។ ដោយរកឃើញភាពមិនប្រក្រតីដូច្នេះ​ ម្ចាស់​ឃ្លាំងត្រូវ​បាន​ តំណាង​អយ្យការ ​សម្រេច​
ឲ្យ​ឃាត់ខ្លួនយក​ទៅ​សួរនាំ​នៅ ​ស្នងការដ្ឋាន​នគរបាល​ រាជធានីភ្នំពេញ ដើម្បីសួរនាំ។

គួរបញ្ជាក់​ថា កម្លាំងចម្រុះខណ្ឌធ្វើ ​ក្នុង​គោលបំណងត្រួត​ពិនិត្យ​ ការ​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធពី សុវត្ថិភាព​ចំណីអាហារ ប្រភព និង
​គុណភាព​ផលិតផល​សាច់​ ដែល​កំពុងរក្សា​ទុក​ក្នុង​ឃ្លាំង ដើម្បី​ធានា​ការ​ការពារ​សុខុមាលភាព និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ៕

error: Content is protected !!