បន្ទាយមានជ័យៈ កម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយ ស្នងការដ្ឋាននគរបាល ខែត្របន្ទាយមានជ័យ បាន បើកកិច្ចប្រតិបត្តិការក្ដៅគឺចុះបង្រ្កាបក្រុមឧក្រិដ្ឋជនលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ( Online Scams ) ចំនួន២កន្លែងស្ថិតនៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខែត្របន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

យោងតាមវីដេអូគ្លីបខ្លីមួយ ដែលមានរយៈពេលជិត១នាទីដែលគេនាំគ្នាចែកចាយនៅតាម បណ្ដាញសង្គមតេឡេក្រាម និងហ្វេសប៊ុក គឺមានអគារខុនដូមួយកន្លែងដែល ពួកឧក្រិដ្ឋជនឆបោកតាមអនឡាញ នាំគ្នាច្រួលច្របល់ ហើយមានអ្នកខ្លះក៏បានទម្លាក់ឧបករណ៍ផ្សេងៗដើម្បីបំភាន់ក្រុមសមត្ថកិច្ច ហើយពួកគេក៏នាំគ្នាបុកទម្លុះកងសមត្ថកិច្ចនគរបាលក្នុងបំណងរត់គេចចេញក្រៅខណៈនោះក្រុមសមត្ថកិច្ចចម្រុះក៏បានផ្ទុះអាវុធឡើងលើដើម្បីធ្វើការរារាំងកុំឱ្យពួកគេរត់ចេញក្រៅយ៉ាងអនាធិបតេយ្យដូច្នោះ។

សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនក្រុមឧក្រិដ្ឋជនប្រមាណជាង៣០០នាក់ និងបានរកឃើញឧបករណ៍សម្ភារដែលប្រព្រឹត្តបទល្មើសមួយចំ
នួនថែមទៀត។ ប៉ូលិសបានបន្តនីតិវិធីរបស់ខ្លួនដើម្បីបញ្ជូនពួកគេទៅកាន់តុលាការចាត់ការតាមច្បាប់។

គួរបញ្ជាក់ថា ទាក់ទងនឹងកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងប៉ូលិសអន្តោប្រវេសន៍, លោកឧត្តមសេនីយ៍ទោ ស សំណាង ស្នងការរងនគរបាល រាជធានីភ្នំពេញ និងស្ត្រីពីរនាក់ទៀត ទៅតុលាការ ដែលជាប់សង្ស័យពី បទពុករលួយ និងលាងសម្អាតប្រាក់៕

You missed

error: Content is protected !!