ខែត្រតាកែវ: ក្នុងផេកផ្លូវការរបស់លោក លាង ហួរ អ្នកសារព័ត៌មានបានផ្សព្វផ្សាយក្នុងបណ្ដាញសង្គមអំពីលោក កេត ម៉ៅ អភិបាល
ស្រុកត្រាំកក់ ខែត្រតាកែវ ដែលបែកធ្លាយសារសំឡេងសាងសងគ្នាជាមួយនឹងនិស្សិតឆ្នាំទី៣ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

លោក លាង ហួរ ជាអ្នកសារព័ត៌មានប្រចាំ អង្គភាព NMSC news។ លោកគឺជាអ្នកយកព័ត៌មាន ដែលមានប្រជាប្រិយភាព១រូបនៅ
ក្នុង ខែត្រតាកែវ ហើយព័ត៌មានរបស់លោកតែងតែចុះផ្សាយនូវព័ត៌មានពិតសម្រាប់រាយការណ៍ជូន ថ្នាក់ដឹកនាំ និងមហាជនឱ្យបាន
ដឹងឬជ្រាបជាដំណឹង។

ជារឿងធម្មតាសម្រាប់ អ្នកសារព័ត៌មាន មុននឹងផ្សាយព័ត៌មានអ្វីមួយត្រូវតែមាន ឯកសារ និងភស្តុតាងច្បាស់លាស់ ដើម្បីធ្វើការផ្សព្វ
ផ្សាយជូន ថ្នាក់ដឹកនាំ ក៏ដូចប្រជាពលរដ្ឋ បានទទួលដំណឹងពិតប្រាកដ។ រឿងរ៉ាវញ៉ែញ៉ងឬអាចហៅម្យ៉ាងថា ជាការបង្កាត់ភ្លើងស្នេហ៍
រវាង លោកអភិបាលស្រុក និងនិស្សិតឆ្នាំទី៣ ដែលបានសាសងគ្នា ហើយបែកធ្លាយសំឡេងតាម ប្រព័ន្ធអេឡិចត្រូនិច (Messenger)
ដែលលោក លាង ហួរ បានចុះផ្សាយកន្លងទៅធ្វើឱ្យ អភិបាល ស្រុកត្រាំកក់ ខឹងសម្បារយ៉ាងខ្លាំង ហើយបានក៏បានដាក់ពាក្យបណ្ដឹង
ទៅកាន់ ស្នងការដ្ឋាននគរបាល ខែត្រតាកែវ ដើម្បីឲ្យលោក លាង ហួរ ចូលបំភ្លឺ។

យោងតាមផេកផ្លូវការរបស់លោក លាង ហួរ អ្នកយកព័ត៌មាន អិនអឹមអេស ស៊ីញ៉ូ បង្ហោះខ្លឹមសារ និងសំឡេងដូចតទៅ « បែកធ្លាយ
សំឡេងសង្ស័យពាក់ព័ន្ធ អភិបាល ស្រុកត្រាំកក់ ខែត្រតាកែវ ជាមួយនារីម្នាក់នោះដែលកំពុងតែសិក្សារៀនសូត្រនៅ ឆ្នាំទី៣ នៃសា
កលវិទ្យាល័យ។ សំឡេងនោះត្រូវបានគេនិយាយថា មានការសន្ទនាដែលបង្កើតការសង្ស័យពីអាកប្បកិរិយាមិនសមរម្យជាមួយនារី
ម្នាក់ដែលកំពុងតែសិក្សារៀនសូត្រ។ លោកអភិបាលស្រុកប្រហែលជាហត់ហើយគិតរឿងដឹកនាំស្រុកផង និងគិតរឿងស្នេហាផង…»។

លោក កេត ម៉ៅ អភិបាល ស្រុកត្រាំកក់ ដែលជាម្ចាស់ករណីបានប្រាប់ អង្គភាពសារព័ត៌មានយើង នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦
ថា លោកកំពុងដាក់បណ្ដឹង ចំពោះអ្នកដែលបរិហារកេរ្តិ៍គាត់ទៅ ស្នងការនគរបាល ខែត្រតាកែវ រួចហើយ។ លោកបន្តទៀតថា ស្នងការ កំពុងធ្វើការហៅអ្នកពាក់ព័ន្ធដើម្បីទៅធ្វើការបំភ្លឺជុំវិញនឹងបញ្ហានេះ។ មិនតែប៉ុណ្ណោះលោកក៏បានផ្ញើហ្វាល់ពាក្យបណ្ដឹងចំនួនមួយសន្លឹក ដែលមានស្នាមផ្តិតមេដៃរបស់លោក កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ផងដែរ។

រីឯម្ចាស់ផេកឈ្មោះ លាង ហួរ អ្នកយកព័ត៌មាន អង្គភាពយើង ពុំអាចសុំការបំភ្លឺបានទេនៅតាម ប្រព័ន្ធតេឡេក្រាម ដោយគ្រាន់តែមាន
អ្នកចូលមើល ក៏ប៉ុន្តែគ្មានអ្នកឆ្លើយតបនោះទេ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

ទោះបីជាយ៉ាងណាក៏ដោយ អង្គភាពសារព័ត៌មានយើង នឹងខិតខំស្វែងរកប្រភព និងឯកសារពាក់ព័ន្ធបន្ថែមទៀត ដើម្បីផ្សព្វផ្សាយជូន
ថ្នាក់ដឹកនាំ និងសាធារណជនទស្សនានូវអត្ថបទបន្តបន្ទាប់។

គួររំលឹកថា កាលពីពេលកន្លងទៅ ក៏មានករណីស្រដៀងៗគ្នានេះដែរ កើតឡើងដូចភ្លៀងរលឹម។ ក៏ប៉ុន្តែក្រោយដំណឹងអកុសលនេះ
បានឮដល់ថ្នាក់ដឹកនាំធ្វើឱ្យមន្ត្រីខ្លះអាម៉ាស់ក៏ត្រូវបានថ្នាក់ដឹកនាំដាក់វិន័យតាមច្បាប់ ហើយមន្ត្រីខ្លះទៀត ក៏ត្រូវបានដកដំណែងជា
ដើម។ល។ យ៉ាងណាមិញ អង្គភាពយើង នៅតែរង់ចាំធ្វើការបកស្រាយបំភ្លឺរាល់គ្រប់ភាគីពាក់ព័ន្ធទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មាន
កម្ពុជា៕

You missed

error: Content is protected !!