ភ្នំពេញៈ បិទកិច្ចប្រជុំ សមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន សមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា នា
ល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ប្រកបដោយភាពជោគជ័យដ៏ជាទីគាប់ប្រសើរក្នុងរយៈពេល២ថ្ងៃកន្លងមក។
អង្គប្រជុំ សមាជរដ្ឋសភា និងព្រឹទ្ធសភា រយៈពេល២ថ្ងៃនេះ បានផ្ដោតទៅលើរបៀបវារៈចំនួន៣ យកមកពិភាក្សា រួមមាន
ទី១.ប្រធានបទទី១ ស្ដីពីប្រព័ន្ធគាំពារសង្គម។ ទី២.ប្រធានបទទី២ ស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងទី៣.ប្រធានទី៣ ស្ដីពី
វិស័យកសិកម្ម។

សមាជរដ្ឋសភា និងព្រឹទ្ធសភា បានរៀបចំធ្វើឡើង តបតាមសំណើរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ
មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ សមាសភាព រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ
មន្រ្តី និងមានថ្នាក់ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទំាង ឥស្សរជនបច្ចេកទេស
ពាក់ព័ន្ធចំនួន៨៣រូប និងប្រតិភូគណបក្សនយោបាយជា សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចំនួន២៧នាក់
ទៀត។
សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលបានបម្រើឱ្យ ឧត្តមប្រយោជន៍ប្រទេសជាតិ
និងប្រជាពលរដ្ឋ ស្របតាម រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃសមាជរដ្ឋ
សភា និងព្រឹទ្ធសភា ក៏ដូចជា បទបញ្ជាផ្ទៃក្នុង នៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្ត បង្ហាញពីស្មារតី
ទទួលខុសត្រូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង អង្គការនីតិប្បញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងភាគីពាក់ព័ន្ធក្នុងបុព្វហេតុប
ម្រើឧត្តមប្រយោជន៍របស់ ប្រជាពលរដ្ឋ និងប្រទេសជាតិ។

គួរបញ្ជាក់ថា បើយោងតាម រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី១ បទប្បញ្ញត្តិទូទៅ មាត្រា១ ចែងថា « ច្បាប់នេះមាន
គោលដៅកំណត់ការរៀបចំ និងការប្រព្រឹត្តទៅ នៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ស្របតាម មាត្រា១១៦ថ្មី និងមាត្រា ១១៧ថ្មី នៃ
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។ មាត្រា២ ចែងថា « សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នា នៃសមាជិករដ្ឋ
សភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិក្នុងករណីចាំបាច់។ បន្ទាប់ទៅនេះ សមាជរដ្ឋសភា និង
ព្រឹទ្ធសភា ត្រូវកំណត់ហៅថា សមាជ»។ មាត្រា៣ ចែងថា «បញ្ហាសំខាន់ៗរបស់ប្រទេសជាតិមានៈ – ការគំរាមកំហែងយ៉ាងធ្ងន់
ធ្ងរដល់ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឬ – ករណីប្រធានសក្ដិបណ្ដាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិ និង
ប្រជាជន ឬ ករណីផ្សេងៗទៀតដែល គណៈកម្មាធិការសមាជ យល់ឃើញថា ជាបញ្ហាសំខាន់របស់ប្រទេសជាតិ »៕











