ជ្រុងមួយនៃយុទ្ធសាស្រ្តការពារព្រំដែនខ្មែរថៃឯខែត្រកោះកុងប្រកបដោយភាពប៉ិនប្រសបរបស់អតីតមេបញ្ជាការកងទ័ព

0
165

ដោយ តិល សាមុតៈ ដំណើរចុះស្រាវជ្រាវប្រវត្តិ «ភ្នំតាមីន» ក្នុង ឆ្នាំ២០១៨ ខែកុម្ភៈ (វគ្គ១)

កោះកុងៈ អតីតមេបញ្ជាការកងទ័ព ខែត្រកោះកុង គឺលោក យន្ដ មីន បានប្រើយុទ្ធសាស្រ្តដ៏ឈ្លាសវៃដើម្បីការពារព្រំដែន
ការពារ «ភ្នំតាមីន» ដែលដណ្ដើមបានពីថៃមកវិញក្នុង ឆ្នាំ២០០៤។ ក្នុងនោះលោកបានបង្កើតរូបមន្តមួយគឺ «ម្ភៃសែសែ»
មានន័យថា ២០ភាគរយ នៃកងទ័ពការពារព្រំដែន ត្រូវយាមដើរល្បាត៤០ភាគរយ ត្រូវនៅក្នុងបន្ទាយហ្វឹកហ្វឺនរៀនសូត្រ
និងបង្កបង្កើនផលសម្រាប់ អង្គភាព ព្រមទាំងរង់ចាំការបញ្ជាផ្ទាល់ពី មេបញ្ជាការប្រចាំការ ឬត្រៀមប្រយុទ្ធ ។ រីឯ ៤០ភាគ
រយទៀត ត្រូវបានអនុញ្ញាតឱ្យទៅលេងផ្ទះដែលនៅក្បែរៗបន្ទាយ ជួបជុំប្រពន្ធកូន ដាំដំណាំ បង្កបង្កើនផល សម្រាប់ជីវ
ភាពគ្រួសាររៀងៗខ្លួន។

អតីតមេបញ្ជាការរូបនេះ មិនត្រឹមតែគិតគូផលប្រយោជន៍អង្គភាពប៉ុណ្ណោះទេ តែលោកគិតគូដល់ ជីវភាពរស់នៅរបស់គ្រួ
សារទ័ព ថែមទៀតដោយចែកដីឱ្យមួយគ្រួសារមួយប្លង់ ទទឹង១០០ម៉ែត្រ បណ្ដោយ២៥០ម៉ែត្រ ដើម្បីសង់លំនៅឋាន ធ្វើ
កសិកម្ម ដាំដំណាំ ចិញ្ចឹមសត្វជាដើម។ ជាពិសេស លោកបានគិតគូដល់ អនាគតកូនចៅកងទ័ព ទៀតផងគឺបង្កើតឱ្យមាន
សាលារៀនពីរខ្នង ផងដែរ។ បើនិយាយពី វិន័យសម្រាប់កងទ័ព គឺមិនអនុញ្ញាតឱ្យសេពគ្រឿងស្រវឹងក្នុងបន្ទាយ និងហាម
ដាច់ខាតមិនឱ្យ គ្រួសារកងទ័ព សុំបន្លែផ្លែឈើគ្នាទេ គឺត្រូវទិញដូរ។

ជ្រុងមួយទៀត នៃការចុះសិក្សាស្រាវជ្រាវរបស់អង្គភាព សារព័ត៌មាន «បាយ៉ង់ថាមស៍» រកឃើញថា នាយឧត្តមសេនីយ៍
យន្ត មីន អតីតមេបញ្ជាការកងទ័ព ខែត្រកោះកុង គឺជាវីរបុរសក្នុងដួងចិត្តយុទ្ធជន និងប្រជាពលរដ្ឋ។

លើសពីនេះទឿតមាន តឹកតាង និងសាក្សីរស់ជាច្រើនបានបង្ហាញថា នាយឧត្តមសេនីយ៍ យន្ត មីន ផ្កាយបួនជាបុរស
ម្នាក់ដែលតែងតែចង់ឃើញមនុស្សផងទាំងពួងរស់នៅមាន សេចក្ដីសុខ សុភមង្គល សុខដុមរម្យនា មានភាពរីកចម្រើន
គ្រប់ក្រុមគ្រួសារ។ ពីព្រោះទឹកចិត្តរបស់លោក និងកាយវិការ បង្ហាញនូវការជួយ ជ្រោមជ្រែងទំនុកបម្រុងឧបត្ថម្ភទាំង
ថវិកាកម្លាំងចិត្ត កម្លាំងកាយ។ រាល់កាយវិការសម្ដីសំដៅរបស់លោកសុទ្ធតែកើតចេញពីដួងចិត្តបុណ្យធម្មជាតិរបស់
គាត់ពោលគឺ មិនមែនជាការសំដែង។

សូមស្ដាប់ការរៀបរាប់របស់លោក សេង វៃ នាយទាហានការពារព្រំដែនខ្មែរ.ថៃស្ថិតនៅ ខែត្រកោះកុង អំឡុងពេល
ចុះស្រាវជ្រាវប្រវត្តិ «ភ្មំតាមីន» ក្នុងអំឡុង ខែកុម្ភៈ ឆ្នាំ២០១៨៕