សម្ដេចតេជោចំណាយថវិកាជាង១០លានដុល្លារសាងសង់អន្ដេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រស្នាក់នៅសិក្សា

0
110

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងកូនចៅបានចំ
ចំណាយថវិកាផ្ទាល់ខ្លួនជាង១០លានដុល្លារអាម៉េរិកដើម្បីសាងសង់អន្ដេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្ដាល
ខែត្របន្តការសិក្សានៅ រាជធានីភ្នំពេញ។

យោងតាម ផេកហ្វេសប៊ុក ផ្លូវការនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ព្រឹកមិញ ខ្ញុំបានដឹកនាំការប្រជុំក្រុម
ប្រឹក្សាជាតិដើម្បីស្ត្រី។ ក្រៅពីការផ្តល់ជាអនុសាសន៍ ខ្ញុំបានសម្រេចក្នុងនាមជា មេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់
និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខែត្រមកបន្តការសិក្សានៅ រាជធានីភ្នំពេញ។

សម្ដេច បន្តទៀតថា បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី ខ្ញុំយកការសម្រេច ទី១.យកដី២ហិកតា ដែលទិញតម្លៃជាង
១០លានដុល្លារ សម្រាប់សាងសង់ ស្ថានីយទូរទស្សន៍បាយ័ន នៅជ្រោយចង្វារប្រគល់ជូនទៅ ក្រសួងកិច្ចការនារី ដើម្បីសាង
សង់ អន្តេវាសិកដ្ឋាន។ ទី២.ការសាងសង់សម្រាប់និស្សិតស្រ្តីស្នាក់ចំនួន៥០០នាក់ ដោយក្នុង១បន្ទប់ ស្នាក់នៅ៤នាក់ (ដោយ
មានបន្ទប់ទឹក និងចង្រ្កានបាយផងដែរ) ដូច្នេះយើងត្រូវកសាងចំនួន១២០បន្ទប់។

ដោយបានគិតគូរអំពីសុខភាពដល់ និស្សិតនោះ​ សម្ដេច បន្តទៀតថា យើងត្រូវកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។ ក្រោយការសាងសង់នឹងប្រគល់ជូន ជាសម្បត្តិរដ្ឋគ្រប់គ្រងដោយ ក្រសួងកិច្ចការនារី។ ខ្ញុំសង្ឃឹមថា អន្តេវាសិកដ្ឋាន
នេះ នឹងជួយកាត់បន្ថយការលំបាករបស់ និស្សិតជាស្ត្រី និងជួយពន្លឿនដល់ ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួម របស់ស្រ្តីក្នុងការកសាងប្រទេសជាតិ៕