ដោយៈ ធិបតី
ភ្នំពេញៈ សាលាអនុវិទ្យាល័យ ហ៊ុន សែន ពោធិចិនតុង ដែលដឹកនាំដោយលោក អ៊ំ ម៉ាលី ជានាយក បានដាក់ឱ្យដំណើរ
ការជាផ្លូវការគឺ បន្ទាប់កុំព្យូទ័រ និងបន្ទាប់បណ្ណាល័យ សតវត្សរ៍ទី២១ ប្រកបដោយផាសុខភាពមានម៉ាស៊ីនត្រជាក់ នៅព្រឹក
ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។
ការបញ្ជ្រាបចំណេះដឹងផ្នែក អប់រំឌីជីថលទំនើប និងមានបណ្ណាល័យ សម្រាប់ឱ្យសិស្សានុសិស្ស ចូលទៅសិក្សារៀនសូត្រ
ឬធ្វើការស្រាវជ្រាវនូវ មេរៀន ប្រចាំថ្ងៃរបស់សាលា បានដោយងាយស្រួល ជាងការប្រើប្រាស់នូវទូរស័ព្ទដៃ។ សាលានឹង
បញ្ចូលកម្មសិក្សាថ្មីមួយទៀតគឺ « ផ្នែកកុំព្យូទ័រ » មួយមុខបន្ថែមទៀតបន្ទាប់ពីមេរៀនសិក្សាជាច្រើនមុខ។
ការបើកសម្ពោធបន្ទាប់ទាំងពីរខាងលើនេះ ក្រោមអធិបតី លោកប្រធានការិយាល័យអប់រំ ខណ្ឌពោធិសែនជ័យ មានការ ឧបត្ថម្ភគាំទ្រដោយ អង្គការឆៀលហ្វោនកូរ៉េ ( Child Fund Korea ) ដែលបំពាក់សម្ភារបរិក្ខាទំនើបជូនសិស្សានុសិស្ស សិក្សារៀនសូត្រមាន កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ ស្លាយបញ្ចាំងរូបភាព សៀវភៅអាន និងមានសម្ភារជាច្រើនមុខទៀត៕








