ភ្នំពេញៈ អគ្គបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានចេញ សេចក្តីថ្លែងការណ៍ ក្រោយពីកើតមានព្រឹត្តិការណ៍
ប៉ះទង្គិចដោយប្រដាប់អាវុធរវាង កងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ត្រង់ចំណុចមុំបី ស្ថិតនៅ
ភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខែត្រព្រះវិហារ។ ក៏ប៉ុន្តែនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍
ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក កម្ពុជា និងនាយឧត្តមសេនីយ៍ Pana Klaewblaudtuk មេបញ្ជា
ការកងទ័ពជើងគោកថៃ បានជួបចរចាគ្នានៅ ការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា.ថៃ ច្រកព្រំដែនចុងចម. អូរស្មាច់ ខែត្រ
ឧត្ដរមានជ័យ។

ជំនួបភាគីទាំងពីរ រវាងខ្មែរ និងថៃ នេះបានធ្វើការឯកភាពគ្នានូវ៤ចំណុចសំខាន់ៗដូចក្រោមៈ
ទី១. ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ដូចជា គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈ
កម្មាធិការព្រំដែនទូទៅកម្ពុជា.ថៃ ( GBC ) និងអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែន
គោកកម្ពុជា.ថៃ ដើម្បីឱ្យព្រំដែនប្រទេសយើងទាំង២ក្លាយទៅជា ព្រំដែនសន្ដិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ទី២. ភាគីទាំងពីរ គ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និងដោះស្រាយរាល់បញ្ហាតាមរយៈ គណៈកម្មាធិការ
ព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល២ឬ៣សប្ដាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ។
ទី៣. ភាគីកម្ពុជា ស្នើឱ្យមានការគោរព អធិបតេយ្យភាព និងបូរណភាពទឹកដី ទៅវិញទៅមកធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹក
ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ទី៤. ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជា
បានឈរជើងដោយគ្មានអាវុធនៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេល
ចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា.ថៃ។
ភាគីទាំង២ កម្ពុជា និងថៃ ក៏បានឯកភាព និងទទួលយកនូវចំណុចទាំង៤ខាងលើ ហើយកិច្ចចរចានោះត្រូវបានបញ្ចប់នៅវេលា
ម៉ោង១៦និង១៥នាទី នាថ្ងៃដដែលនោះ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ភាគីខាង កងទ័ពថៃ បានបើកការវាយប្រហារមកលើ កងទ័ពកម្ពុជា ដែល
កំពុងតែឈរជើងនៅក្នុងទឹកដីរបស់ខ្លួនបណ្ដាលឱ្យ វីរកងទ័ពកម្ពុជាយើងម្នាក់ឈ្មោះ សួន រ៉ោន មានវ័យ៤៨ឆ្នាំស្លាប់។ ការស្លាប់
ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជានេះធ្វើឱ្យកូនខ្មែរចងចាំជានិច្ច។ ករណីនេះ ប្រជាពលខ្មែរពុំអាចទទួលយកបានឡើយ ហើយក៏
មានការចូលរួមរំលែកទុក្ខយុទ្ធជននៃយើងពី ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់
ក៍ដូចជា ប្រជាពលរដ្ឋទូទៅផងដែរ ដែលបានសំដែងការសោកស្ដាយយ៉ាងខ្លាំង៕

