តើខ្មែរបំពុលសុខភាពខ្មែរឬវៀតណាមបំពុលខ្មែរ ? ស៊ុតហាមឃាត់នៅវៀតណាមត្រូវក្រុមឈ្មួញខិលខូចនាំចូលមកលក់នៅស្រុកខ្មែរសមត្ថកិច្ចគ្រប់ជំនាញនៅច្រកទ្វារភ្នំដិនធ្វើមិនដឹង
ដោយ បាយ៉ង់ថែមស៍ ខែត្រតាកែវៈ ស៊ុតដែលរដ្ឋហាមឃាត់មិនឱ្យលក់នៅ ប្រទេសវៀតណាម ត្រូវបានក្រុមឈ្មួញខិលខូចលួចនាំ ចូលមកលក់នៅស្រុកខ្មែរក្នុងមួយៗខែរាប់សិបឡាន និងរ៉ឺម៉កតាម ច្រកទ្វារអន្តរជាតិភ្នំដិន ឃុំភ្នំដិន ស្រុកគិរីវង់ ខែត្រតាកែវ យ៉ាងអនាធិបតេយ្យបំផុត ទាំងយប់ទាំងថ្ងៃ រីឯណាសមត្ថកិច្ចវិញនៅច្រកទ្វារនោះគ្រប់ផ្នែកបិទភ្នែក ធ្វើមិនដឹងដូចគ្មានរឿងអ្វីកើតឡើងទាល់តែសោះ។ នេះបើយោងតាមការឱ្យដឹងពីក្រុមអាជីវករប្រកបរបរត្រឹម ត្រូវរកស៊ីដឹកទំនិញចេញចូលតាមច្រកព្រំដែននោះដែល បាយ៉ង់ថែមស៍ ទទួលបាននៅព្រឹកថ្ងៃទី១៣…
បើសិនជាតុលាការរកឃើញទោសកំហុសលោក នី ណាក់ ម្ចាស់ផេក IMan-KH នឹងត្រូវជាប់គុកពី១ឆ្នាំទៅ៣ឆ្នាំ
ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ លោក ហុង សុគុណវឌ្ឍនា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនលោក នី ណាក់ ដែលប្រើហ្វេសប៊ុកផេក IMan-KH ដែលតែងតែរិះគន់ ឥតសំចៃមាត់ទៅលើមនុស្សនានា ដាក់ពន្ធ នាគារព្រៃសបណ្តោះអាសន្នតាមអំណាចដីកាបង្គាប់ឱ្យឃុំខ្លួន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ លោក…
នាយការិយាល័យប៉ូលីសម្នាក់ ទាហានម្នាក់ និង ប្រជាពលរដ្ឋម្នាក់ត្រុវមន្ទីរបរិស្ថានខែត្រឃាត់ខ្លួនដោយមិនដឹងចោទពីបទអ្វី
ដោយ បាយ៉ង់ថែមស៍ (ពត៌មានត្រួសៗ) ខែត្រព្រះសីហនុ៖ មន្ទីរបរិស្ថានខែត្រព្រះសីហនុ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខែត្រព្រះសីហនុ បានឃាត់ខ្លួនមនុស្ស០៣នាក់ដោយមិនដឹងពីបទចោទអ្វី ដែលម្នាក់ជានាយការិយាល័យប៉ូលីសអន្តោប្រវេសន៍ ម្នាក់ជាទាហាន និង ម្នាក់ទៀតជាប្រជាពលរដ្ឋ ។ អ្នកទាំងបីនាក់ខាងលើត្រូវបានគេឃាត់ខ្លួនកាលពីរសៀលថ្ងៃទិ០៩ ធ្នូ ២០២០ នៅចំណុចស្រែចាម ក្នុងភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខែត្រព្រះសីហនុ…
ក្រុមប្រជាពលរដ្ឋអនាធិបតេយ្យរារាំងកិច្ចការរបស់គណៈកម្មការចំរុះ និង អាជ្ញាធរមូលដ្ឋាន ដោយអះអាងទាំងបំពានយកឈ្នះ
ដោយ បាយ៉ង់ថែមស៍ ខែត្រព្រះសីហនុ៖ បើតាមការឱ្យដឹងពីតំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លី អូរដំរី ថាក្រុមប្រជាពលរដ្ឋ ប្រមាណជាង១០នាក់ ដែលបានប្រើឥរិយាបថច្រងេងច្រងាងរារាំងកិច្ចការរបស់គណៈកម្មការចំរុះ និង អាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃទី០៨ ធ្នូ ២០២០ គឺជាក្រុមអនាធិបតេយ្យមកពីទីផ្សេងៗដែលលោកស្រី ហ៊ឹម សុវណ្ណរី បានឱ្យដី ក្នុងម្នាក់ៗចាប់ពីទំហំ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ ដើម្បីចេញមុខបង្កភាពអនាធិបតេយ្យផ្សេងៗ ។…
ពលរដ្ឋជាង១០០គ្រួសារស្នើសុំអាជ្ញាធរខេត្តជួយសង់ស្ពានឆ្លងកាត់អូរតាឡះសម្រាប់ប្រើប្រាស់មួយខ្សែ
ដោយៈ បាយ៉ង់ថែមស៍ ព្រះវិហារៈ ប្រជាពលរដ្ឋប្រមាណ១៣៥គ្រួសាររស់នៅ ភូមិប្រា ហៅ ភូមិគុណភាព២ ឃុំឆែប២ ស្រុកឆែប ស្នើសុំអាជ្ញាធរ ខេត្តព្រះវិហារ ជួយសាងសង់ ស្ពានដែកបាឡេ ដើម្បីឆ្លងកាត់អូរតាឡះសម្រាប់ប្រើប្រាស់ព្រោះបច្ចុប្បន្នពួកគាត់កំពុងតែជួបការលំបាកក្នុងការធ្វើដំណើរ។ ប្រជាពលរដ្ឋបានលើកឡើងថា បច្ចុប្បន្នពួកគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងដែលមានផ្លូវក្រាលក្រួសក្រហមខ្វាត់ខ្វែងឆ្លងកាត់ពីភូមិ១ទៅភូមិ១ក្នុងឃុំស្រុកធ្វើឱ្យមានភាពស្និទ្ធស្នាលរវាងគ្នានិងគ្នានៅជនបទដាច់ស្រយ៉ាលជាមួយនឹងអ្នករស់នៅទីប្រជុំជន។ ប៉ុន្តែអ្វីដែលពួកគាត់ជួបការលំបាកនោះគឺនៅខ្វះស្ពានសម្រាប់ធ្វើចរាចរឆ្លង កាត់អូរតាឡះនេះ។ លោក ជៀន…
ធ្លាយអំពើពុករលួយមេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីយកលុយពីឡានដឹកស្រូវមួយគ្រឿង២៥,០០០រៀល
ដោយៈ បាយ៉ង់ថែមស៍ ព្រៃវែងៈ ក្រុមឈ្មួញរកស៊ីដឹកស្រូវលក់ទៅ ប្រទេសវៀតណាម និយាយប្រាប់ក្នុងលក្ខខណ្ឌសុំមិនឱ្យបញ្ចេញ ឈ្មោះនៅល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នេះថា ពួកគេត្រូវបង់ប្រាក់ឱ្យមន្ត្រីប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី ស្ថិតក្នុង ឃុំបន្ទាយចក្រី ខេត្តព្រៃវែងក្នុងមួយរថយន្តចំនួន២៥,០០០រៀល ខណៈមួយថ្ងៃៗ មានឡានជាច្រើនគ្រឿង។ ករណីពុករលួយនេះត្រូវបានប្រធានប៉ុស្តិ៍ចាត់ទុកថា វាជាមនោសញ្ចេតនា ក្រោមលេសរូបភាពបិទបាំងអំពើ…
