មន្ទីររៀបចំដែនដីខែត្រព្រះសីហនុថា ដីព្រៃកោងកាងជាង៣០ហិកតាដ៏ក្រាស់ឃ្មឹកនោះពីមុនជាដីស្រែប្រជាពលរដ្ឋ
ដោយៈ តិល សាមុត ខែត្រព្រះសីហនុៈ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខែត្រព្រះសីហនុ បានលើកឡើងថា ដីព្រៃកោងកាងដ៏ក្រាស់ឃ្មឹកជាង៣០ហិកតា ដែលខ្លួនបានចេញប្លង់រឹងឲ្យទៅលោក មាស សូលឡុង ចំនួន៧ បណ្ណស្មើនឹងទំហំផ្ទៃដី៣០៦.៦៩២ម៉ែត្រការ៉េ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មីនៅក្នុង ឆ្នាំ ២០២១ នោះពីមុនជាដីស្រែប្រជាពលរដ្ឋ…
ចាប់បានគ្រឿងញៀនចំនួន១៧០បញ្ចប់ស្មើ១០បាវនៅ ខែត្រស្ទឹងត្រែង
ដោយៈ អធិបតី ភ្នំពេញៈ សមត្ថកិច្ចខែត្រចាប់បានគ្រឿងញៀនចំនួន១៧០បញ្ចប់ស្មើ១០បាវនៅពេលជនល្មើសដឹកជញ្ជូនតាម ទូកចេញពី ស្រុកខូង ខែត្រចំប៉ាសាក់ ប្រទេសឡាវ មកដល់ត្រង់ចំណុច កោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វា យសែនជ័យ ខែត្រស្ទឹងត្រែង កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ដោយសារពេលយប់ងងឹតជាឳកាសអំណោយផលមេក្លោងដឹកជញ្ជូនគ្រឿងញៀនក៍បានរត់គេចខ្លួនបាត់ភ្លាមៗចេញពីលើទូក។ លោកឧត្តមសេនីយ៍ទោ អូត…
សេចក្ដីកែតម្រូវ
ភ្នំពេញៈ អង្គភាពសារព័ត៌មាន «បាយ៉ង់ថាមស៍» យើងខ្ញុំមានសេចក្ដីរីករាយដែលបានទទួលលិខិតចំនួនបីទំព័រ ពី មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខែត្រព្រះសីហនុ បានចេញ «សេចក្ដីប្រកាសព័ត៌មាន» លេខ ៧៨៥ រប ដនសស/ ខសន ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ធ្វើការទាមទារឱ្យមានការកែតម្រូវអំពីការចេញ…
ប្រធានមន្ទីររៀបចំដែនដី ខែត្រព្រះសីហនុ លួចចេញប្លង់រឹងឱ្យឪពុកមាខ្លួនចំនួន៧បណ្ណគ្របលើដីព្រៃកោងកាងនៅស្រុកព្រៃនប់
ដោយៈ អធិបតី ភ្នំពេញៈ បើទោះបីជាទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញ សជណ ឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និរាករណ៍ឬដកហូតបណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និង លិខិតបញ្ជាក់ការកាន់កាប់ដី នានាយ៉ាងណាក្ដី ក៍ប៉ុន្តែ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខែត្រព្រះសីហនុដ៏មហិមាបានលួចចេញប្លង់រឹងយ៉ាងគឃ្លើនឱ្យទៅឪពុកមារបស់ខ្លួនគ្របលើដីរដ្ឋតំបន់ការពារនៃព្រៃកោងកាង ចំនួន៧បណ្ណស្មើនឹងដីជាង៣០ហិកតាស្ថិតនៅ…
ក្រុមមន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨តែងតែគាបយកលុយពីអ្នករកស៊ីដោយគ្មានញញើតច្បាប់
ដោយៈ បាយ៉ង់ ភ្នំពេញៈ ក្រុមអ្នករកស៊ីដឹកទំនិញកសិផលបើករថយន្តឆ្លងកាត់ ផ្លូវជាតិលេខ៨ ត្រង់ចំណុច ភូមិ-ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ក្រុមមន្ត្រីប្រចាំការនៅ ស្ថានីយជញ្ជីងថ្លឹងរថយន្ត ត្រង់ចំណុចខាងលើតែងតែគាបយកលុយពីពួកគាត់ដោយគ្មានកោតញញើតច្បាប់ បើទោះបីជារថយន្តមិនលើសទម្ងន់ក៍ដោយគឺដឹងតែសុំលុយថ្លៃបាយទឹក។ ជួនកាលក៍មានរថយន្តខ្លះដឹកលើស ទម្ងន់បន្តិចបន្តួចដូច្នេះអ្នករកស៊ីដឹកជញ្ជូនតែងតែផ្តល់សេវាឲ្យមន្ត្រីដែលប្រចាំការនៅទីនោះដើម្បីជាថ្នូរការយោគយល់ គ្នាកុំឲ្យថ្ងៃក្រោយនៅពេលដឹកទំនិញលើសទម្ងន់ត្រូវមន្ត្រីថ្លឹងឡានគាបស៊ីឆៅៗ។…
ពលរដ្ឋជាច្រើននាក់លើកគ្នាតវ៉ាករណីគេគប់គិតគ្នាលួចលក់ដីបឹងខ្យោងដ៏ធំល្វឹងល្វើយនៅស្រុកខ្សាច់កណ្តាល
ដោយៈ បាយ៉ង់ថាមស៍ កណ្តាលៈ ប្រជាពលរដ្ឋជាច្រើននាក់មកពីភូមិចំនួន៤នៃ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខែត្រកណ្តាល បាន ចោទប្រកាន់ក្រុមគួកជេដីនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា មានគេគប់គិតគ្នា (ឃុបឃិត) លួចលក់ ដីបឹងខ្យោង ដ៏ធំល្វឹងល្វើយដែលមានទំហំរាប់រយហិកតាស្ថិតនៅ ស្រុកខ្សាច់កណ្តាល ខែត្រកណ្តាល ដែល…
