សំណង់រឹងមាំសង់ថ្មីគ្មានច្បាប់អនុញ្ញាតបានរីកព្រោងព្រាតលើផ្ទៃសមុទ្រអាជ្ញាធរមូលដ្ឋានមិនដឹងមែនឬធ្វើមិនដឹង ?

ដោយៈ បាយ៉ង់ថាមស៍ ព្រះសីហនុៈ យោងតាមសេចក្ដីរាយការណ៍ពីប្រជានេសាទ និងការចុះផ្ដិតរូបភាពផ្ទាល់របស់ ក្រុមអ្នកសារព័ត៌ មានកាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានឱ្យឃើញថា សំណង់រឹងមាំជាផែថ្ម និងផ្ទះថ្មសង់គ្មានច្បាប់ អនុញ្ញាតលើផ្ទៃសមុទ្រនៅតំបន់ទំនប់រលកស្ថិតក្នុង ភូមិ៣ សង្កាត់លេខ១ ក្រុងឬ ខែត្រព្រះសីហនុ រីកដុះដាល ថ្មីៗយ៉ាងច្រើនបើទោះបីជាអាជ្ញាធរ ក្រុងព្រះសីហនុ…

សំណង់រឹងមាំជាផែថ្មនិងផ្ទះថ្មសង់ថ្មីលើផ្ទៃសមុទ្រមួយកន្លែង ត្រូវរដ្ឋបាលក្រុងព្រះសីហនុផ្អាកការសាងសង់តែនៅមានច្រើនកន្លែងទៀតកំពុងដំណើរការសាងសង់

ដោយ បាយ៉ង់ថាមស៍ ខែត្រព្រះសីហនុ ៖ ក្រុមការងាររបស់រដ្ឋបាលក្រុងព្រះសីហនុ បានចុះពិនិត្យ និង ផ្អាកដំណើរការសាងសង់សំណង់រឹងមាំជាផែថ្មនិងផ្ទះថ្មសង់ថ្មីលើផ្ទៃសមុទ្រមួយកន្លែង កាលពីរសៀលថ្ងៃទី១០ តុលា ២០២២ ក្នុងតំបន់ទំនប់រលក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងខែត្រព្រះសីហនុ ។ នេះយោងតាមការផ្ដិតបានរូបភាពជាក់ស្ដែងរបស់អ្នកសារព័ត៌មាន នារសៀលថ្ងៃខែឆ្នាំដដែល ។ លោក…

រថយន្តឡិចស៊ីស៥៧០របស់អភិបាលខែត្រមណ្ឌលគិរីបើកបុកម៉ូតូសណ្ដោងរ៉ឺម៉កបណ្តាលឲ្យស្លាប់មនុស្ស​ពីរនាក់នៅនឹងកន្លែង

ដោយៈ អធិបតី ភ្នំពេញៈ​ រថយន្តឡិចស៊ីស៥៧០ សេរីទំនើបជារបស់លោក ថង សាវុន អភិបាល ខែត្រមណ្ឌលគិរី បានបើកបុក ម៉ូតូសណ្ដោងរ៉ឺម៉កបណ្តាលឱ្យស្លាប់មនុស្ស​ពីរនាក់នៅនឹងកន្លែង ហើយចំណែកឡានវិញក៍បានធ្លាក់​ចេញពីផ្លូវ ជាតិលេខ៨ចូលក្នុងព្រៃ។ ករណីនេះ​កើតឡើងនៅម៉ោងជាង​១២ថ្ងៃត្រង់​នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ១៤៥ និង១៤៦ស្ថិតក្នុង ភូមិពោធិស្រុក…

ជើងខ្លាំងក្លែងឯកសារលក់ដីដែលតែងតែស្ពាយឯកសារដើរប្ដឹងគេឯងគេចខ្លួនមិនចូលជួបប្រជាពលរដ្ឋរងគ្រោះដីធ្លី៣១គ្រសារនៅសាលាស្រុកស្ទឹងហាវឡើយ

ដោយ បាយ៉ង់ថាមស៍ ខែត្រព្រះសីហនុ៖ លោក លឹម ងួន ជើងខ្លាំងខាងក្លែងលិខិតលក់ដី និងស្ពាយឯកសារដើរប្ដឹងគេឯង បានគេចខ្លួនជាលើកទីពីរ មិនចូលជួបទល់មុខជាមួយប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅសាលាស្រុកស្ទឹងហាវនោះទេ បើទោះជារដ្ឋបាលស្រុកស្ទឺងហាវ បានខិតខំព្យាយាមសម្របសម្រួលរកដំណោះស្រាយតាមការស្នើសុំរបស់ប្រជាពលរដ្ឋរឿងទំនាស់ដីធ្លីរវាងលោក លឹម ងួន និងប្រជាពលរដ្ឋរងគ្រោះ៣១គ្រួសារ យ៉ាងណាក៏ដោយ ក៏លោក លឹម ងួន មិនបង្ហាញខ្លួនតាមការអញ្ជើញរបស់រដ្ឋបាលស្រុកស្ទឹងហាវឡើយ។…

ឧកញ៉ាតែម្នាក់មានសិទ្ធិកាន់កាប់ដីរដ្ឋ៨៦ហិកតា តែប្រជាពលរដ្ឋម្នាក់ៗកាន់កាប់ដី១ហិកតាមិនបាន តើយុត្តិធម៌ទេ ?

ដោយ បាយ៉ង់ថាមស៍ ខែត្រព្រះសីហនុ៖ លោកស្រី អ៊ុក ចិន្ដា មេធាវីស្ម័គចិត្តការពារក្តីឲ្យប្រជាពលរដ្ឋរងគ្រោះដីធ្លី ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខែត្រព្រះសីហនុ បានមានប្រសាសន៍លើកឡើងចាក់ចំក្រអៅបេះដូងប្រជាពលរដ្ឋថា «ឧកញ៉ាម្នាក់ គាត់មានសិទ្ធិកាន់កាប់ដីរដ្ឋរហូតដល់៨៦ហិកតានៅមិនទាន់គ្រប់គ្រាន់ទៀត ហើយចុះប្រជាពលរដ្ឋម្នាក់ៗមិនអាចមានសិទ្ធិកាន់កាប់ដីរដ្ឋមួយហិកតាបានផងទេឬ?» ។ លោកស្រីបានលើកឡើងដូច្នេះនៅមុខសាលាឃុំរាម នាព្រឹកថ្ងៃទី១៤ កញ្ញា ២០២២…

ចាប់ឈើបានជាង១៥៥ដុំនៅស្រុករវៀងខណៈឈ្មួញត្រៀមដឹកចេញក្រៅ

ដោយៈ ម្លូព្រៃ ព្រះវិហារៈ ឈើប្រណិតប្រមាណជាង១៥៥ដុំខណៈឈ្មួញយកមកស្តុកទុកត្រៀមដឹកជញ្ជូនចេញក្រៅទៅបណ្តា ខែត្រផ្សេងត្រូវបានកម្លាំងជំនាញបង្រ្កាបទាន់ពេលវេលាស្ថិតនៅ ស្រុករវៀង ខែត្រព្រះវិហារ។ នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ដឹកនាំកម្លាំងចម្រុះសហការជាមួយ អាជ្ញាធរឃុំ និងនគរបាលប៉ុស្តិ៍ បានចុះរឹប អូសឈើខុសច្បាប់ដែលឈ្មួញយកមករក្សាទុកដើម្បីត្រៀមដឹកជញ្ជូនចេញទៅក្រៅ។ កិច្ចប្រតិបត្តិការនេះធ្វើ ឡើងនៅ ភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខែត្រព្រះវិហារ កាលពីថ្ងៃទី៧…

You missed

error: Content is protected !!