អាជ្ញាធរឃុំជ្រោយប្រស់និងស្រុកកោះកុងមិនរកដំណោះស្រាយជម្លោះដីធ្លីជូនអតីតគ្រួសារយោធិនពិការ!
ដោយៈ អធិបតី កោះកុងៈ វិបត្តិដីធ្លីដ៏រ៉ាំរ៉ៃដែលបានកើតឡើងទៅលើអតីតយោធិនពិការមួយគ្រួសារជាមួយនឹងបុរសម្នាក់ដែល ស្ថិតក្នុង ភូមិថ្មពាង ហៅថា ភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខែត្រកោះកុង បានអូសបន្លាយអស់រយៈ ពេលជាងមួយឆ្នាំទៅហើយដោយអាជ្ញាធរឃុំ និងស្រុកពុំបានយកចិត្តទុកដាក់សុខទុក្ខរកដំណោះស្រាយជូន ជនរងគ្រោះនោះទេ។ លោក សៃ សៀន យោធិនពិការជើងស្ដាំម្ខាងដែលមានបញ្ហាទំនាស់ដីធ្លីជាមួយលោក អ៊ិន…
លិខិតបំភ្លឺជូនក្រុមហ៊ុន ឡេង ណាវ៉ាត្រា
ភ្នំពេញៈ កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ «បាយ៉ង់ថាមស៍» ធ្វើការផ្សព្វផ្សាយនូវអត្ថបទចំនួនពីរក្នុង នោះទីមួយ មានចំណងជើងថា « ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បូមខ្សាច់ចាក់លុបព្រែកវត្តជ្រៃបឹងគ្រំធ្វើផ្លូវបេតុង ឆ្ពោះទៅកាន់តំបន់ដីឡូត៍របស់ខ្លួនអាចជន់លិច រាជធានីភ្នំពេញនាពេលអនាគត!» និងអត្ថបទទីពីរនៅព្រឹកថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយមានចំណងជើងថា…
ធ្លាយរឿងមេគយចល័តតំបន់ពីរបង្វែរគោលដៅឱ្យក្រុមឈ្មួញទៅបង់លុយនៅផ្ទះរបស់គាត់!
ដោយៈ អធិបតី ព្រៃវែងៈ ក្រុមអាជីវករក៍ដូជាអ្នករកស៊ីដឹកទំនិញរត់ពន្ធទំនិញឆ្លងដែនចេញចូលពី ប្រទេសវៀតណាម មកកម្ពុជា និងពីកម្ពុជា ទៅវៀតណាមបានបង្ហើបប្រាប់អង្គភាពយើងឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នេះថា ចាប់តាំងពីលោក ខៀវ សារឿន ចូលកាន់តំណែង ជាប្រធានស្នាក់ការតំបន់ពីរបង្ការ និងបង្ក្រាបបទល្មើសរត់ ពន្ធ នោះមកគឺគាត់បានប្ដូរប្រព័ន្ធបង់លុយខុសពីមុនក្នុងបំណងរក្សាការណ៍សម្ងាត់កុំឱ្យបែកធ្លាយដឹងរឿងដល់ អ្នកកាសែតដោយកំណត់ឱ្យអាជីវករទៅបង់ប្រាក់ដាក់ខែដល់ផ្ទះរបស់គាត់ផ្ទាល់ស្ថិតនៅ…
ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំពិតជាហ៊ានខ្លាំងណាស់បានសាងសង់រីសតចូលក្នុងសមុទ្រជាច្រើនរយម៉ែត្រ!
ដោយៈ អធិបតី កោះកុងៈ ដោយអាងអំណាចទឹកលុយជាធំ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានសាងសង់រីសត (Resort) លក្ខណៈ សំ ណង់រឹងមាំរំលោភចូលផ្ទៃសមុទ្រដែលមានប្រវែងជិត២០០ម៉ែត្រស្ថិតនៅលើ កោះស្តេច ឃុំកោះស្ដេច ស្រុកគិរី សាគរ ខែត្រកោះកុង ដោយពុំបានធ្វើឲ្យអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញក៍ដូចជាក្រសួងពាក់ព័ន្ធនានាធ្វើការហាម ឃាត់សកម្មភាពនេះបានទេ។…
ក្នុងខែត្រកោះកុងមន្ត្រីក្រីក្រអត់ខ្សែនិងគ្មានបក្ខពួកត្រូវគេដកចោលដូចកូនស្ពៃ
ដោយៈ អធិបតី កោះកុងៈបើយោងតាមប្រភពចេញពីមន្ត្រីសាលា ខែត្រកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នេះថា នៅក្នុងអាណាចក្រដែនទឹកប្រៃ ដឹកនាំដោយលោកស្រី មិថុនា ភូថង ឃើញថា មានការផ្លាស់ប្តូរមន្ត្រី រាជការ ជាច្រើនស្ថាប័នយ៉ាងតក់ក្រហល់វាបង្ហាញឱ្យឃើញពីការរើសអើងដែលគេសង្ស័យថា រឿងបក្ខពួក និយមយ៉ាងជាក់លាក់។ ការផ្លាស់ប្តូរមន្ត្រីទាំងនោះទៀតសោតធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ ក្រមសីលធម៌…
ក្លិបអ្នកកាសែតកម្ពុជាចេញសេចក្ដីថ្លែងការណ៍រួម«វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩»
ដោយៈ អធិបតី ភ្នំពេញៈ បន្ទាប់ពីមានការផ្លាស់ប្តូរប្រធានចំនួនបីនាក់រួចមក ក្លិបអ្នកកាសែតកម្ពុជា ហៅកាត់ថា (កអក) ដែល មានអាយុកាលជិត២៣ឆ្នាំបានបើក «វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩» ក្នុងប្រធានបទ «ការ ពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា» អញ្ជើញជាអធិបតីលោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន…
