មនុស្ស៤នាក់បានស្លាប់នៅក្នុងករណីបាក់រណ្ដៅដីបូមរុករករ៉ែមាស

កំពង់ធំៈ គួរឱ្យសង្វេគដើម្បីតែជីវភាពគ្រួសារមនុស្ស៤នាក់បានស្លាប់នៅក្នុងករណីបាក់រណ្ដៅដីបូមរករ៉ែមាស មួយកន្លែងស្ថិតនៅ ភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្ដាន់ ខែត្រកំពង់ធំ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំង៤នាក់ដែលបានស្លាប់នោះទី១.ឈ្មោះ បៀន ហោ ភេទប្រុស អាយុ២៨ឆ្នាំរស់នៅ ភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់។ ទី២.ឈ្មោះ…

នាយរងការិយាល័យនិងនាយផ្នែកបញ្ជាចរាចរទី២នៃការិយាល័យនគរបាលចរាចរភ្នំពេញកំពុងសប្បាយប្រមូលផល

ដោយៈ អធិបតី ភ្នំពេញៈ « ទន្សោងគោព្រៃ តូចស៊ីដោយតូច ធំស៊ីដោយធំ ស៊ីស្មៅជើងភ្នំ ផឹកទឹកដងអូរ » គេថា មនុស្សយើង កាន់ការងារអ្វីស៊ីហ្នឹង។ វាមិនខុសអ្វីនឹងករណី មន្ត្រីប៉ូលិសពីរនាក់ទំនងជាធុំក្លិនមិនស្រួលគឺ ទី១.នាយរងការិ យាល័យគនរបាលចរាចរជើងគោក រាជធានីភ្នំពេញ និងទី២.នាយផ្នែកបញ្ជាចរាចរទី២ ពួកគេកំពុងតែសប្បាយ…

ឃាត់ខ្លួនអភិបាលរង ក្រុងបូកគោ ករណីប្រើអំពើហិង្សាទៅលើភរិយារបស់ខ្លួន

ដោយៈ អធិបតី ភ្នំពេញៈ យោងតាម ផ្លេកហ្វេសប៊ុក ផ្លូវរបស់ ស្នងការដ្ឋាននគរបាល ខែត្រកំពត បានសរសេរសារជាដំណឹង ប្រាប់មហាជននៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ថា «ក្រោយធ្វើការសាកសួរបំភ្លឺ និងទទួលបណ្តឹងពី ភរិយាលោក គឹម បញ្ញា អភិបាលរង ក្រុងបូកគោ…

ឪពុកក្មេងរងគ្រោះដាក់ពាក្យស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួយអន្តរាគមន៍រឿងកូនស្រីស្លាប់និងពិការដៃទាំងសងខាង

ដោយៈ អធិបតី ភ្នំពេញៈ គេថា «បើទោះជាមាសប៉ុនដូងទុំក៍ពុំអាចដូរយកជីវិតមនុស្សបានឡើយ» ! បុរសម្នាក់មានវ័យ៤២ឆ្នាំ រស់នៅ ភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខែត្រកំពត ដែលជាឪពុកបង្កើតក្មេងរងគ្រោះដោយសាររថយន្តបុកពី ក្រោយបណ្ដាលឱ្យកូនស្រីច្បងទី១ស្លាប់ និងកូនស្រីពៅទី២បាក់ដៃទាំងសងខាងពិការភាព ធ្វើឱ្យគាត់មាន វិប្បដិសារីយ៉ាងខ្លាំង ហើយកើតទុក្ខមិនសុខចិត្តខណៈ សាលាដំបូង ខែត្រកំពត…

ពិតជាខ្លាំងមែន ! តើមានខ្សែអ្វី ? ខ្នងប៉ុណ្ណា ? គេដកបញ្ឈរជើងជិតពីរឆ្នាំហើយនៅតែមានប្រាក់ខែទៀត ! តើលោកនាយករូបនេះមានបារមីឬ?

ដោយៈ អធិបតី ខែត្រកំពង់ឆ្នាំងៈ អតីតនាយក វិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំង ខែត្រកំពង់ឆ្នាំង គឺលោក អឿ ម៉េង ចុង នៅតែមានឈ្មោះក្នុងបញ្ជីបៀវត្សរ៍គ្រូបង្រៀនទទួលប្រាក់ខែអស់រយៈពេលជិតពីរឆ្នាំមកហើយ បន្ទាប់ពី អតីត នាយករូបនេះត្រូវបានគេដកបញ្ឈរជើង ឬផ្អាកភារកិច្ចតាំងពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ មកម្ល៉េះ។ រីឯ…

ឧកញ៉ាបួននាក់បានគប់គិតគ្នាជាមួយអាជ្ញាធរមូលដ្ឋានចាក់ដីលុបព្រៃលិចទឹកនិងព្រៃកោងកាងជាង១០ហិកតាធ្វើជាកម្មសិទ្ធិឯកជន

ខែត្រកោះកុងៈ មន្រ្តីសាលា ខែត្រកោះកុង ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានផ្ដល់ឯកសារទម្លាយការពិតឱ្យ បាយ៉ង់ថាមស៍ ដឹងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ថា ឧកញ៉ាបួននាក់បានគប់គិតគ្នាជាមួយអាជ្ញាធរមូល ដ្ឋានចាប់តាំងពីភូមិឃុំស្រុក និងមន្រ្តីជំនាញ នាំគ្នាចាក់ដីលុបព្រៃលិចទឹក និងព្រៃកោងកាង ព្រមទាំងរំលោភ ចូលចំណីឆ្នេរសមុទ្រសរុបទំហំជាង១០ហិកតាដើម្បីធ្វើជាកម្មសិទ្ធិឯកជនចែកគ្នីគ្នា។ ទីតាំងនោះស្ថិតនៅត្រង់ចំ ណុចព្រែកនេសាទ ភូមិនេសាទ ឃុំជ្រោយស្វាយ…

You missed

error: Content is protected !!