លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីជូនដល់គ្រួសារវីរកងទ័ព វីរនគរបាលពលី នៅខេត្តកំពង់ឆ្នាំង
នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយរបស់ សម្តេចធិបតី និងរូបលោកជំទាវផ្ទាល់ ដោយភ្ជាប់ជាមួយនូវថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើន ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដី នៅខេត្តកំពង់ឆ្នាំង។ ជាការតបស្នងសងគុណ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដោះស្រាយកត្តាជីវភាពគ្រួសារ ថែមទាំងរៀបចំគម្រោងសម្រាប់ទ្រទ្រង់ដល់ក្រុមគ្រួសាររបស់វីរកងទ័ពដោយធានាដល់ការប្រកបរបរប្រចាំថ្ងៃ ការសិក្សារៀនសូត្ររបស់កូនៗ…
បង្ក្រាបករណី Online Scam ក្នុងបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជាបរទេសជាង ៨០នាក់
(ភ្នំពេញ)៖ ជនសង្ស័យជាបរទេសចំនួន ៨១នាក់ ដែលជាប់ពាក់ព័ន្ធ Online Scam ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែង ស្ថិតក្នុងបុរីប៉េងហួត ចំណុចផ្ទះលេខ៧៩ ផ្លូវ L-03 ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។…
អង្គការ Y-Farm ចុះបណ្តុះបណ្តាលភាសាអង់គ្លេស និងភាសាខ្មែរបន្ថែម ជូនកូនៗពលរដ្ឋភៀសសឹក នៅវត្តចាន់ស៊ី
(បន្ទាយមានជ័យ)៖ កូនៗរបស់ជនភៀសសឹក ក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទទួលបានការបណ្តុះបណ្តាលភាសាអង់គ្លេស និងភាសាខ្មែរបន្ថែម ពីអង្គការ Y-Farm ដែលជាអង្គការក្រៅរដ្ឋាភិបាល ដើម្បីបង្កើននូវចំណេះដឹងដល់ពួកគេ បន្ទាប់ពីសាលារៀនរបស់ពួកគេបានបិទទ្វារដើម្បីធានាសុវត្ថិភាព ចាប់តាំងពីសង្គ្រាមឈ្លានពានរបស់ថៃកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ បើតាមលោក ល្វីស (Louis) ហៅពូបារាំង…
ដេញកាប់មួយកាំបិតផ្គាក់រលាត់ស្បែកក សំណាងល្អមិនរបួសធ្ងន់ បែរជាប្លន់យកតែផ្លាកលេខម៉ូតូទៅវិញ
(កំពង់ស្ពឺ)៖ នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៖៣០នាទី រំលោងអាធ្រាត នៅចំណុចលើផ្លូវលេខ១០៥ ស្ថិតនៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីបង្កហិង្សាដោយចេតនា ប៉ុនប៉ងមនុស្សឃាត និងកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ។ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីជំនាញព្រហ្មទណ្ឌខេត្ដកំពង់ស្ពឺ…
មន្ត្រីនៃអង្គភាពសុខាភិបាលមូលដ្ឋានប្រមាណ៩៨% និងមន្ត្រីនៃគ្រឹះស្ថានសិក្សាសាធារណៈប្រមាណ៩៩% ដែលកំពុងបម្រើការងារក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានមកធ្វើជំរឿន
ដើម្បីដកស្រង់បទពិសោធពីការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន និងគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ជាមេរៀនក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមខេត្តទាំង២៤ នាពេលខាងមុខ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន បានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែកម្ភៈ ឆ្នាំ២០២៦។ តាមរយៈរបាយការណ៍សង្ខេបស្តីពី ស្ថានភាពទូទៅនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ…
ពិធីអបអរសាទរដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃកម្ពុជា និងសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញជាអធិបតីពិធីអបអរសាទរដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ស្ថិតក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ…
