តុលាការខេត្តរតនគិរីដោះលេងមេឈ្មួញឈើម្នាក់ស្ងាត់ៗដោយពុំដឹងមូលហេតុ

ដោយ: យក្សឡោម រតនគិរី: ជំនួញឈើនៅ ខេត្ដរតនគិរី បានចាប់ផ្ដើមកម្រើកឡើងវិញហើយនៅលើ ទីផ្សារវៀតណាមជាប់ព្រំដែន ស្រុកអូរយ៉ាដាវ គឺក្រោយពីថ្នាក់ជាតិចុះបង្ត្រាបឲ្យស្ងប់ស្ងាត់មួយរយ:ពេលខ្លី។ អ្វីដែលគួរឱ្យកាត់សម្គាល់នោះ តុលាការខេត្តនេះដោះលែងមេឈ្មួញឈើម្នាក់ស្ងាត់ៗដោយពុំដឹងមូលហេតុបន្ទាប់ពីប៉ូលិសបង្ក្រាបបាននាពេល ថ្មីៗនេះ។ ​ ប្រភពពី ស្រុកអូរយ៉ាដាវ បានឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះថាថ្មីៗនេះគេសង្កេតឃើញពួក ឈ្មួញមួយចំនួនបានប្រើរូបភាពផ្សេងៗគ្នាសម្រុកដឹកឈើមិនស្របច្បាប់ទៅលក់ឲ្យវៀតណាមតាមច្រករបៀង…

ប៉ូលិសរឹបអូសបានគ្រឿងញៀនពីជនជាតិយួនម្នាក់ជាង៣១គីឡូក្រាម

ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ ប៉ូលិសនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) នៃអគ្គស្នងការដ្ឋាននគរបាលជាតិដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ មានការស ម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ…

បុរស​ម្នាក់​បណ្តើរ​ឆ្កែ​រក​សត្វ​ក្នុងព្រៃ​ជួប​ពស់វែក​រនាមស្ទុះ​ចាប់​ត្រូវ​ក៍ពស់​ចឹក​ស្លាប់ ​

ដោយៈ ​ម្លូព្រៃ ព្រះវិហារៈ បុរស​ម្នាក់បាន​បណ្ដើរឆ្កែក្នុង​ព្រៃ​តែឯង​ស្រាប់តែ​ប្រទះឃើញ​ពស់វែករនាម​មួយក្បាល​យ៉ាង​ធំ​មាន​ប្រវែង​ជាង​៣​ម៉ែត្រ​ ទម្ងន់​ជាង​១០​គីឡូក្រាម​ ក៍ស្ទុះ​ទៅ​ចាប់​ដោយមិន​ខ្លាចញញើត​ឡើយ​តែជា​អកុសល​ត្រូវ​ពស់​នោះ​បក​មក​ខាំចំជើងឆ្វេង​បណ្តាលឱ្យ​ស្លាប់​តាមផ្លូវ។ ​ករណីនេះ​កើត​ឡើងលើ​ខ្នងភ្នំ​ត្បែង​ស្ថិតក្នុង ​ភូមិ​សំឡាញ​ ឃុំ​ត្បែង​មួយ ​ស្រុក​សង្គម​ថ្មី​ ខេត្តព្រះវិហារ កាលពី​ល្ងាច​ថ្ងៃទី​៨​ ខែមិថុនា​ ឆ្នាំ​២០២០។​ ​ប្រភព​ពីប្រជាពលរដ្ឋបានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមិថុនា នេះថា​ ជ​ន​ដែល​ពស់​ចឹក​ស្លាប់​មានឈ្មោះ ​យាម​ តាក់…

ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀបត្រូវគេឃុបឃិតគ្នាលក់បានលុយជិត២លានដុល្លារក្រោមរូបភាពដោះដូរ

ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ក្បាលដីមានទំហំប្រមាណ២៨ម៉ែត្រ គុណ និងបណ្តោយជាង៣០ម៉ែត្រ មានតម្លៃជិត២លានដុល្លារនោះ ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀត ហើយក្រោមរូមភាពដោះដូរ «យកឆ្នាំងមាសដូរយកឆ្នាំងដី» សល់ចែកលុយគ្នារួចដោយតម្រូវឲ្យមន្រ្តីនគរបាល រើអីវ៉ាន់ចេញគឺទុករយៈពេលឱ្យមួយសប្តាហ៍គិតចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។ នៅក្នុងរឿងនេះចាត់ការដោយ លោកស្នងការរងនគរបាល រាជធានីភ្នំពេញ…

ប៉ូលិសស្រុកអង្គស្នួលសងថវិកា១២០០ដុល្លារទៅម្ចាស់រថយន្តខណៈមានគេលួចដោះគ្រឿងឡានអស់ខ្ទេចខ្ទី

ដោយៈ បាយ៉ង់ថែមស៍ កណ្តាលៈ ប៉ូលិស ស្រុកអង្គស្នួល ខេត្តកណ្តាល បានទទួលស្គាល់កំហុសនិងព្រមសងប្រាក់ចំនួន១២០០ដុល្លារ ទៅម្ចាស់រថយន្តបាឡែនដែលមានគេលួចដោះគ្រឿងឡានជាវត្ថុតាងគ្រោះថ្នាក់ចរាចរមានរយៈពេលមួយឆ្នាំនោះ អស់ខ្ទេចខ្ទី។ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ភាគីប៉ូលិសបានប្រគល់នេះថវិកានេះទៅម្ចាស់ឡាន ដោយសារមានថតវីដេអូផុសក្នុងហ្វេកប៊ុកត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងក្លានាពេលថ្មីៗនេះ។ នៅក្នុងលិខិតសរសេរដោយដៃចុះថ្ងៃខែឆ្នាំខាងលើលោកអនុសេនីយ៍ឯក សុខ សំណាង នាយផ្នែកសណ្ដាប់ ធ្នាប់នៃអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ខេត្តកណ្តាល…

ល្បីថាលោកប៊ុតសារ៉េតប្រធានលទ្ធកម្មសាលាក្រុងភ្នំពេញជំនាញខាងបំប៉ោងគម្រោងកិបកេងថវិកាជាតិ

ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ ថវិកាជាតិជាច្រើនដែលត្រូវបានបាត់បង់ក្រោមកណ្តាប់ដៃ ដ៏មានទេពកោសល្យនិងឥទ្ធិពលពីលោក ប៊ុត សារ៉េត ប្រធានអង្គភាពលទ្ធកម្ម តាមរយៈការឃុបឃិតបំប៉ោងគម្រោងដេញថ្លៃលើការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធជាច្រើនក្នុងក្រុងភ្នំពេញ។ នេះបើតាមការឲ្យដឹងពីមន្ត្រីរបស់ សាលារាជធានីភ្នំពេញ ដែលមិនសប្បា យចិត្តនៃអំពើពុករលួយលួចជាតិបានប្រាប់ បាយ៉ង់ថែមស៍ ឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។ មន្ត្រីទាំងនោះបានលើកឡើងពីល្បិចកល់កិបកេងថវិកាជាតិដោយត្រង់ៗថា តាំងពីអាណត្តិលោក…

You missed

error: Content is protected !!