សម្ដេចតេជោនៃកម្ពុជាជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន

ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ យោងតាមផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិននៅ វិមានសន្តិភាពនា ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០ នេះសម្ដេចតេជោ ទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម វ៉ាង យី…

ផ្លូវជាតិលេខ៤នឹងត្រូវពង្រីកពី៧ទៅ១១ម៉ែត្រក្រោមកម្ចីធនាគារពិភពលោកប្រមាណ១១០លានដុល្លារអាម៉េរិក

ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសជាផ្លូវការ នៅក្នុងពិធីសម្ពោធផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តហៅថា ឆៀក សាខាកំបូលស្ថិត ក្នុង ខណ្ឌកំបូល រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នោះថា…

មនុស្សជិត៤០០នាក់មានចិននិងស្រ្តីវៀតណាមត្រូវអាជ្ញាធរខែត្រព្រះសីហនុឃាត់ខ្លួនជាមួយថ្នាំញៀនជាច្រើនទៀត

ដោយៈ តិល សាមុត (ព័ត៌មានបឋម) ខែត្រព្រះសីហនុៈ ជនជាតិចិន និងស្រ្តីជនជាតិវៀតណាម ជិត៤០០នាក់ត្រូវអាជ្ញាធរ ខែត្រព្រះសីហនុ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ជួញដូរ ផ្លូវភេទនិងប្រើប្រាស់អាវុធខុសច្បាប់ស្ថិតនៅក្លិបមួយជិត ឆ្នេរអូរឈើទាល ស្ថិតក្នុង សង្កាត់លេខ៤ ក្រុងព្រះ…

អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នាក្នុងរដូវកាលទី២ត្រូវបានប្រកាសបើកជាផ្លូវការ

ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ ក្រុមហ៊ុនភេសជ្ជៈគោជល់ ស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្វើសន្និសីទ សារព័ត៌មាន ប្រកាសបើកជាផ្លូវការ នៃកម្មវិធីប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នាក្នុងរដូវកាលទី២ ដែលមានកីឡាករកម្ពុជាចំនួន៨នាក់ចែកចេញជាពីរក្រុមមានទម្ងន់៦០គីឡូក្រាម ស្ថិតនៅស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។ កម្មវិធីនេះនឹងចាប់ផ្ដើមធ្វើការប្រកួត វេលាម៉ោង៥,៤៥ល្ងាច នៅថ្ងៃទី៣…

ផ្លូវមួយនេះតែងជន់លិចពេលភ្លៀងធ្លាក់ម្ដងៗ ដោយមិនទាន់អាចសុំការបញ្ជាក់ពីមន្ទីរជំនាញបានឡើយ

ដោយ តិល សាមុត(ពត៌មានបឋម) ខែត្រព្រះសីហនុ៖ផ្លូវមួយកន្លែងជិតសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលអ្នកស្រុកនិយមហៅថាផ្លូវអិលវី(LV) នៅតែដោះស្រាយមិនទាន់បាន វាតែងតែលិចលង់ពិបាកធ្វើដំណើរ ពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ ហើយនេះជាទិដ្ឋភាពជន់លិចនាថ្ងៃទី២៧ កញ្ញា ២០២០ បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នាពីរបីថ្ងៃកន្លងមក ។​ នេះបើតាមសេចក្ដីរាយការណ៍បឋមពីប្រជាពលរដ្ឋរស់នៅក្នុងតំនប់ខាងលើប្រាប់ បាយ៉ង់ថែមស៍ ។ ផ្លូវអិលវីនេះ ជាតំបន់ទំនាបដែលពីមុនជាវាលស្រែ និងបច្ចុប្បន្នពុំទាន់មានប្រព័ន្ធប្រឡាយទឹកភ្លៀងត្រឹមត្រូវអាចរំដោះទឹកបានរលូនល្អនៅឡើយ…

ផ្ទុះអាវុធដូចរឿងហុងកុងកណ្ដាលក្រុងព្រះសីហនុជិត៤នាទី របួស៤នាក់ ស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ

ដោយ តិល សាមុត (ពត៌មានបឋម) ខែត្រព្រះសីហនុ ៖ យោងរបាយការណ៍ពីប្រជាពលរដ្ឋនៅតំបន់កើតហេតុឱ្យដឹងថា យប់ថ្ងៃទី២៦ កញ្ញា ២០២០ វេលាម៉ោងប្រមាណ១២យប់ ជិតឈានចូលថ្ងៃទី២៧ មានការផ្ទុះអាវុធរវាងខ្មែរនឹងខ្មែរយ៉ាងសាហាវ ស្លាប់អ្នកមិនដឹងរឿងម្នាក់ ដែលជា អ្នករត់ម៉ូតូកង់បី(PassApp)នៅនឹងកន្លែងកើតហេតុ របួសប៉ូលីសពីរនាក់ និង ជនបង្កពីរនាក់ នៅបណ្ដោយ…

You missed

error: Content is protected !!