ស្រ្តីម្នាក់ស្លាប់នៅស្រុកកំពង់សៀមសង្ស័យប្តីជាអ្នកសម្លាប់
ដោយ: កោះប៉ែន កំពង់ចាម: ករណីស្ត្រីម្នាក់ស្លាប់ស្រ្តីវ័យ៣៧ឆ្នាំនៅក្បែរផ្លូវកៅស៊ូមួយខ្សែស្ថិតក្នុង ភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម គឺត្រូវបានសមត្ថកិច្ចនគរបាលសង្ស័យថា ស្នាដៃរបស់ប្តីដែលកំពុងរត់គេចខ្លួន។ ប៉ុន្តែនៅមិនទាន់ដឹងអំពីមូលហេតុនៃអំពើហិង្សាឈានដល់ការស្លាប់ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ នេះនៅឡើយទេ។ តាមរបាយការណ៍មន្រ្តីរដ្ឋបាល ឃុំរអាង នៅរសៀលថ្ងៃទី១៨ ខែកុម្ភ: បានឳ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ…
ឆេះឃ្លាំងស្តុកសម្ភារសំណង់យ៉ាងសន្ធោសន្ធៅ
ដោយៈ គោកធ្លក ភ្នំពេញ :ឃ្លាំងស្តុកសម្ភារគ្រឿងសំណង់មួយកន្លែងត្រូវបានអគ្គិភ័យ លេបត្របាក់យ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោងជាង៩យប់ថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ផ្លូវលំស្ថិតក្នុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ប្រភពសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេ ឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងដែលផ្ទុកសម្ភារខាងលើ មួយសន្ទុះក្រោយមកក៍បង្កជាអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោស ន្ធៅទើបដឹងដល់បុគ្គលិកនិងកម្មករហើយក៍ទាក់ទងទៅសមត្ថ កិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកពន្លត់ ជាបន្តបន្ទាប់ ជាច្រើនគ្រឿងនៅកន្លែងកើតហេតុ។…
នារីស្រស់ស្អាតម្នាក់បានស្លាប់បន្ទាប់ពីបើករថយន្តម៉ាស្ដាបុករបាំងថ្មចែកផ្លូវផ្ងារជើងឡើងលើ
ដោយៈ គោកធ្លក ភ្នំពេញៈនារីដ៏ស្រស់ស្អាតម្នាក់បានស្លាប់បន្ទាប់ពីបើករថយន្តម៉ាស្ដាសេរីថ្មីបោះពួយយ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះទ្រូងចែកផ្លូវពេញទំហឹងធ្វើឲ្យក្រឡាប់ផ្ងារជើងឡើងលើកាលពីវេលាម៉ោងជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្ដោយផ្លូវ ២១៧ ត្រង់ចំណុច គល់ស្ពានស្ទឹងមានជ័យ ស្ថិតក្នុង សង្កាត់ស្ទឹង មានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះ ហុង វ៉ានដូ អាយុ២៥ឆ្នាំមុខរបររៀន ផ្នែកសម្អាងការនៅម្តុំ ផ្សារថ្មី…
អភិបាលក្រុងព្រះសីហនុផ្ដើមគំនិតអភិរក្សក្បាច់គុនដំបងខ្មែរដែលកំពុងមាននៅនឹងលោកតាអាយុ៩១ឆ្នាំម្នាក់
ដោយៈ តិល សាមុត ខែត្រតាកែវៈ អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង ដែលតែងតែមានគំនិតអភិរក្សវប្បធម៌ អរិយធម៌ កេរដំណែលដូនតាខ្មែរយើង ពេលនេះបានស្នើសុំ និងជ្រោមជ្រែងឱ្យមានការអភិរក្សក្បាច់គុនដំបងខ្មែរស ម្រាប់កូនខ្មែរជំនាន់ក្រោយៗទៅ ដែលបន្សល់ទុកដោយលោកតា យី សរ អាយុ៩១ឆ្នាំរស់នៅ ភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ…
មានសត្វដំរីព្រៃធ្លាក់រណ្តៅក្នុងដែនចម្ការសត្វព្រៃកែវសីមា
ដោយៈ គោព្រៃ មណ្ឌលគិរីៈដំរីឈ្មោលមួយក្បាលបានធ្លាក់ចូលក្នុងរណ្តៅក្បែរចម្ការក្រូចស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមានា ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សេចក្តីរាយការណ៍មកថានៅយប់កើតហេតុប្រជាពលរដ្ឋបានឃើញហ្វូងដំរីចូលមកចំណុចកើតហេតុលុះព្រឹកឡើងក៍ប្រទះឃើញសត្វដំរីមួយក្បាលជាប់ផុងក្នុងរណ្តៅផុកតែម្តង។ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីបរិស្ថាន កំពុងតែជីកផ្លូវ និងយករថយន្តបាញ់ទឹកជួយសង្គ្រោះសត្វដំរីនេះហើយ។ គិតត្រឹមម៉ោង១១:៣០ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ សត្វដំរីរងគ្រោះនេះបានឡើងរួចដោយ សុវត្ថិភាពវិញ ហើយ៕
ខេត្តកំពង់ចាមគ្រោងប្រែក្លាយតំបន់ប្រវត្តិសាស្រ្តស្រុកស្រីសន្ធរទៅជាតំបន់ទេសចរណ៍
ដោយ: កោះប៉ែន កំពង់ចាម: អាជ្ញាធរ ខេត្តកំពង់ចាម គ្រោងប្រែក្លាយទីតាំង ប្រាសាទបុរាណ រាជវាំងB និងជារាធានីរបស់ខ្មែរ ចន្លោះ ឆ្នាំ១៣៩៤ ដល់ ឆ្នាំ១៦១៨ ដែលក្រសួងវប្បធម៌និងវិចិត្រសិល្ប: ចាត់ទុកជាតំបន់ទេសចរណ៍ ប្រវត្តិ សាស្ត្រខ្មែរ។ លោក សឹង ភារុំ…
