Month: March 2026

ចាក់ដីរំលោភយកឆ្នេរអង្គោលតែអាជ្ញាធរទំនងជាមិនហ៊ានប្រាប់ឈ្មោះម្ចាស់ដី

ខែត្រកែប: លោកជំទាវម្នាក់បានចាក់អាចម៍ដីចូលតាមប្លង់កម្មសិទ្ធិលេខ១៨៣៨របស់ខ្លួន ក៏ប៉ុន្តែសកម្មភាពនេះចាក់ដីលយចេញ រំលោភយកឆ្នេរអង្កោលទាំងកំរោល ស្ថិតនៅត្រង់ចំណុចសំចតទូកប្រជានេសាទ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខែត្រ កែប។ មន្ត្រីមូលដ្ឋានមួយចំនួនទំនងជាជួយលាក់លៀមឈ្មោះជំទាវនោះថែមថទៀតផង។ ការចាក់ដីរំលោភយកឆ្នេរអង្គោលនោះមានទទឹង ប្រមាណ១ម៉ែត្រ រីឯផ្នែកខ្លះចូលលើសដល់៦ម៉ែត្រ និងបណ្ដោយ៦៩ម៉ែត្រ។ នេះបើយោងតាមការចុះចុចនិយាមការ និងជីភីអេស ( GPS )…

ជើងខ្លាំងមិនរាងចាល ជួលរថយន្តជនរងគ្រោះរួចក្លែងបន្លំឯកសារយកទៅលក់ម្ដងហើយម្ដងទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបានជាលើកទី២!

(សៀមរាប)៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 សុំអន្តរាគមន៍ករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដោយម្ចាស់ រថយន្តបានប្រទះឃើញរថយន្តរបស់ខ្លួន ដែលបានជួល បែរជាឃើញលក់ទៅឱ្យបុគ្គលផ្សេង។ ក្រោយពីទទួលបណ្ដឹងភ្លាម កម្លាំងការិយាល័យជំនាញ នៃកងអាវុធហត្ថខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ ០១នាក់…

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

(សៀមរាប)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម ការងារជំនាញចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទក្នុងតំបន់គ្រប់គ្រងជលផលសហគមន៍នេសាទកំពង់ឃ្លាំង ខេត្តសៀមរាប។ ប្រតិបត្តិការនេះ មានការអមដំណើរដោយ…

ឯកឧត្តម នេត្រ ភក្ត្រា ស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់ ជំរុញការងារ ផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជាបញ្ហាចម្បងក្នុងកម្មវិធីផ្សាយ

ឯកឧត្តម នេត្រ ភក្ត្រា ស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់ ជំរុញការងារ ផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជាបញ្ហាចម្បងក្នុងកម្មវិធីផ្សាយ

កម្លាំងសមត្ថកិច្ចស្រុកបសេដ្ឋ បង្រ្កាបក្រុមក្មេ​ងទំនើងដើរដា​ច់យ​ប់បង្កអសន្ដិសុខក្នុងមូលដ្ឋាន​ចំនួន ១៥នាក់

(កំពង់ស្ពឺ​) ៖​ ដោយអនុវត្ដតាមបញ្ជាដឹ​ក​នាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំព​ង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបា​ល​ស្រុកប​សេដ្ឋ​ លោក​វរសេនីយ៍ឯក​ ចន​ សុភីត​ អធិការនគរបាលស្រុក បញ្ជាឱ្យកម្លាំងចុះធ្វើការល្បាត និងបង្រ្កាបក្រុមក្មេ​ងទំនើងដើរដា​ច់យ​ប់បង្កអសន្ដិសុខក្នុងមូលដ្ឋាន​។ ជា​ក់​ស្ដែងនាយប់ថ្ងៃទី​១០​ ខែមីនា​ ឆ្នាំ​​២​០​២៦ វេលាម៉ោង​ ២៖០​០​នា​ទីរំលងអធ្រាត្រ បានសហការជា​មួយបណ្តាប៉ុស្តិ៍​…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីជូនដល់គ្រួសារវីរកងទ័ព វីរនគរបាលពលី នៅខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយរបស់ សម្តេចធិបតី និងរូបលោកជំទាវផ្ទាល់ ដោយភ្ជាប់ជាមួយនូវថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើន ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដី នៅខេត្តកំពង់ឆ្នាំង។ ជាការតបស្នងសងគុណ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដោះស្រាយកត្តាជីវភាពគ្រួសារ ថែមទាំងរៀបចំគម្រោងសម្រាប់ទ្រទ្រង់ដល់ក្រុមគ្រួសាររបស់វីរកងទ័ពដោយធានាដល់ការប្រកបរបរប្រចាំថ្ងៃ ការសិក្សារៀនសូត្ររបស់កូនៗ…

You missed

error: Content is protected !!