កម្លាំងសមត្ថកិច្ចបង្ក្រាបការឆបោកអនឡាញក្នុងខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេសជិត ៥០នាក់
(ភ្នំពេញ)៖ ជនជាតិឥណ្ឌូនេស៊ី ៣០នាក់ និងជនជាតិម៉ាឡេស៊ី ១៩នាក់ សរុបចំនួន ៤៩នាក់ (ស្រ្តី០៨នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់ខ្លួនក្នុងពេលដែលសមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅអាគារជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ…
