Month: February 2026

អាវុធហត្ថស្រុកភ្នំស្រួច បង្ក្រាបករណីចោរកម្មលួចទ្រព្យសម្បត្តិ (លួចលុយចំនួន ១១.៨០០ដុល្លារ និងលុយខ្មែរ ៤០០.០០០រៀល) នៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានអន្តរាគមន៍ករណីចោរកម្ម លួចទ្រពសម្បត្តិ (លួចលុយ) នឹងឃាត់ខ្លួនជនសង្ស័យ ០១នាក់។ នៅវេលាម៉ោង​០៧:៣០នាទីថ្ងៃទី១៩ ខែកុម្ភៈ​​ ឆ្នាំ​២០២៦​ មានប្រជាពលរដ្ឋ​ ឈ្មោះ​ យឹម កំសត់ ភេទ​ស្រី អាយុ​…

កីឡដ្ឋានខេត្តស្វាយរៀង លេចរូបរាងកាន់តែច្បាស់ មានការចាប់អារម្មណ៍កាន់តែខ្លាំង

(ស្វាយរៀង)៖ រយៈពេលជាងកន្លះឆ្នាំមកហើយ ដែលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើការជួសជុល និង​សាងសង់ថ្មីនូវកីឡដ្ឋានខេត្តស្វាយរៀង ដែលមានមូលដ្ឋាននៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បី​ឆ្លើយតបសន្ទុះនៃការគាំទ្រ និងបំពេញលក្ខខណ្ឌ​តាម​កម្រិត​ស្ដង់ដារ​របស់​សហព័ន្ធ​កីឡាបាល់​ទាត់​អាស៊ី(AFC)។ គិតត្រឹមពេលនេះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានលេចរូបរាងកាន់តែច្បាស់ ដែលធ្វើឲ្យមហាជន ពិសេសអ្នកគាំទ្រក្លិបជើងឯកលីគកំពូលកម្ពុជា មានការចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះកីឡដ្ឋានដ៏ទំនើប ដែលកំពុងមមាញឹកក្នុងដំណើរការសាងសង់ សម្រាប់ត្រៀមទទួលស្វាគមន៍ការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនារដូវកាលថ្មីខាងមុខ។ បន្ទាប់ពីធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលា…

រដ្ឋបាលខេត្តព្រះសីហនុ គាំទ្រការចេញអាជ្ញាបណ្ណអគ្គិសនីជូនក្រុមហ៊ុន ISI ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីជំរុញការវិនិយោគ

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើសំណើសុំអាជ្ញាបណ្ណសេវាកម្មអគ្គិសនីរបស់ក្រុមហ៊ុន អាយ អេស អាយ យូធីលីធី ឯ.ក (ISI Utility Co., Ltd) ដើម្បីផ្គត់ផ្គង់ថាមពលក្នុងតំបន់សេដ្ឋកិច្ចពិសេស…

ចោរស្រីដៃឆើត ឃើញគេទុកម៉ូតូចោលភ្លេចដកកូនសោចេញព្រោះម្ចាស់ជាប់លេងបាល់ ក៏លួចយកទៅបាត់ ពេលនេះត្រូវឃាត់ខ្លួន

(កំពង់ស្ពឺ) ៖​ នៅចំណុចតារាងបាល់ទះ​ភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណី​ចោរកម្មបាត់ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ​១២​៥ ផ្លាកលេ​ខ ស្ទឹងត្រែង ​1A-7028 មូលហេតុ​​ទុកម៉ូតូក្បែរតារាងបាល់ទះដោយម្ចា​ស់​ជាប់ដៃលេងបាល់ភ្លេចដកកូនសោ​ចេញពីម៉ូតូ​។ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេ​នី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការណែនាំពីលោកស្នងការរងផែនការងារនគរបា​ល​ព្រហ្មទណ្ឌខេត្ដ​ កម្លាំងអធិការដ្ឋាននគរ​បាលស្រុកគងពិ​សី…

សមត្ថកិច្ចស្រុកថ្មគោល ឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតកាប់យកម៉ូតូ)

(បាត់ដំបង) ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២០៖៤៨នាទី នៅចំណុចក្រុមទី១៣ ភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតកាប់យកម៉ូតូ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន ០៦នាក់ ជិះម៉ូតូ ០២គ្រឿង…

ចាប់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពចូលប្លន់ វាយទូរយកគ្រឿងអលង្ការបាន ៣ខ្សែ ក្នុងផ្សារលើធំថ្មីខេត្តសៀមរាប ទាំងកណ្ដាលថ្ងៃ

(សៀមរាប)៖ មានករណីបុរសម្នាក់ បានចូលប្លន់ទូរមាសក្នុងផ្សារទាំងកណ្ដាលថ្ងៃ នៅផ្សារលើធំថ្មី ខេត្តសៀមរាប តែត្រូវសមត្ថកិច្ចចាប់ខ្លួនជនល្មើសបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពវាយទូរយកគ្រឿងអលង្ការបាន ០៣ខ្សែ កាលពីវេលាម៉ោង​ប្រមាណ ១៤៖៥២នាទី ថ្ងៃទី១៥ ខែកុម្ភៈ​ ឆ្នាំ២០២៦។​ ករណី​នេះ បានកើតឡើងនៅក្នុងផ្សារលើធំថ្មី ភូមិដកពោធិ៍ សង្កាត់​ស្លក្រាម ក្រុងសៀមរាប​ ខេត្តសៀមរាប បណ្តាលឱ្យមានការភ្ញាក់ផ្អើលមិនធ្លាប់មាន។…

You missed

error: Content is protected !!