បញ្ជួនក្រុមអបាយមុខជល់មាន់៨នាក់ទៅកាន់សាលាដំបូង ខែត្រកំពង់ស្ពឺ
កំពង់ស្ពឺៈ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខែត្រកំពង់ស្ពឺ បានបញ្ជូនខ្លួនក្រុមអបាយមុខ ឬអ្នកញៀនល្បែងស៊ីសងជល់មាន់ចំនួនប្រាំបីនាក់ទៅកាន់សាលាដំបូង ខែត្រកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ ក្រុមអបាយមុខ ដែលសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខែត្រមាន៨នាក់នោះទី១.ឈ្មោះ កង សំណាង ភេទប្រុសអាយុ៥៣ឆ្នាំរស់នៅ ខែត្រព្រះវិហារ។ ទី២.ឈ្មោះ សុខ ទាម ភេទប្រុសអាយុ៥៨ឆ្នាំ។…
