តុលាការខេត្តរតនគិរីដោះលេងមេឈ្មួញឈើម្នាក់ស្ងាត់ៗដោយពុំដឹងមូលហេតុ
ដោយ: យក្សឡោម រតនគិរី: ជំនួញឈើនៅ ខេត្ដរតនគិរី បានចាប់ផ្ដើមកម្រើកឡើងវិញហើយនៅលើ ទីផ្សារវៀតណាមជាប់ព្រំដែន ស្រុកអូរយ៉ាដាវ គឺក្រោយពីថ្នាក់ជាតិចុះបង្ត្រាបឲ្យស្ងប់ស្ងាត់មួយរយ:ពេលខ្លី។ អ្វីដែលគួរឱ្យកាត់សម្គាល់នោះ តុលាការខេត្តនេះដោះលែងមេឈ្មួញឈើម្នាក់ស្ងាត់ៗដោយពុំដឹងមូលហេតុបន្ទាប់ពីប៉ូលិសបង្ក្រាបបាននាពេល ថ្មីៗនេះ។ ប្រភពពី ស្រុកអូរយ៉ាដាវ បានឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះថាថ្មីៗនេះគេសង្កេតឃើញពួក ឈ្មួញមួយចំនួនបានប្រើរូបភាពផ្សេងៗគ្នាសម្រុកដឹកឈើមិនស្របច្បាប់ទៅលក់ឲ្យវៀតណាមតាមច្រករបៀង…
