ឈ្មួញចេញធ្វើសកម្មភាពដឹកឈើអារប្រភេទក្ដារពីខេត្តព្រះវិហារយកទៅលក់នៅខេត្តកំពង់ធំ
ដោយៈ ម្លូព្រៃ ព្រះវិហារៈ បញ្ហាព្រៃឈើ រដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការទប់ស្កាត់បង្ក្រាបបទល្មើសថ្នាក់ជាតិឬថ្នាក់ខេត្តក្តី គឺហាក់បីដូចជាខ្លាក្រដាសមួយដែលក្រុមឈ្មួញនៅតែបន្តមុខជំនួញព្រៃឈើនេះបានយ៉ាងគគ្រឹក គគ្រេងដដែលដោយមិនកោតក្រែងច្បាប់ហាមឃាត់អ្វីនោះឡើយ។ បច្ចុប្បន្ននៅចំណុច ភូមិស្រែវាល ភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ជាស្រុកមួយដែលជាប់ព្រំប្រទល់ព្រៃឡង់ ខេត្តព្រះវិហារ និង ខេត្តកំពង់ធំ ឃើញថា…
